ប្រធានាធិបតីចិន៖ ​ព្រះរាជវង្សានុវង្សកម្ពុជា ​បានដើរតួនាទីយ៉ាងសំខាន់ ​និងមិនអាចជំនួសបាន​ ក្នុងចំណងមិត្តភាពចិន-កម្ពុជា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ចិន)៖ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គគឺជាសាក្សីដ៏សំខាន់ និងជាអ្នកជំរុញនូវចំណងមិត្តភាពចិន-កម្ពុជា។ ព្រះអង្គ បានចាប់ផ្តើមបង្កើតចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ចាប់តាំងពីពេលដែលទ្រង់បានដង្ហែព្រះរាជដំណើរទស្សនកិច្ច នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាលើកដំបូងមកកាន់ប្រទេសចិន នៅក្នុងឆ្នាំ ១៩៥៨។ 

ឯកឧត្តម Xi JinPing បានបន្តថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានបំពេញព្រះរាជតួនាទីយ៉ាងសំខាន់បំផុត ក្នុងបុព្វហេតុនៃចំណងមិត្តភាពរវាងប្រទេសទាំង២ ក្នុងរយៈពេលជាង ៦០ឆ្នាំកន្លងមកនេះហើយ សម្រាប់ប្រទេសចិន ព្រះអង្គ គឺជាសាក្សីដ៏សំខាន់ចំពោះភាពរីកចម្រើនទាំងឡាយក្នុងសង្គមចិនបច្ចុប្បន្ន។ 

ឯកឧត្តមបានបញ្ជាក់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យយ៉ាងពិសេសចំពោះប្រជាជនចិន ហើយបានគាំទ្រយ៉ាងសកម្មដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ហើយខ្ញុំកត់សម្គាល់ថា សម្តេចព្រះមហាក្សត្រី ព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ។ 

ឯកឧត្តម បានគូសបញ្ចាក់ទៀតថា ចាប់តាំងពីការបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៦២ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នា និងជួយគ្នាបង្កើតចំណងមិត្តភាពដែកថែប ដែលមិនអាចបំបែកបាន និងក្លាយជាសហគមន៍យុទ្ធសាស្រ្តមួយដែលមានអនាគតរួមគ្នា។ 

ជាមួយគ្នានេះ សាធារណរដ្ឋប្រជាមានិតចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការឆ្ពោះទៅមុខ ឆ្ពោះទៅរកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំចិនជំនាន់មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី និងបញ្ចូលកម្លាំងជំរុញថ្មីដល់ទំនាក់ទំនងទ្វេភាគី ក្នុងសម័យកាលប្រវត្តិសាស្រ្តថ្មីដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ 

ឯកឧត្តមប្រធានាធិបតីចិនបានបន្ថែមថា៖ «គ្រឿងឥស្សរិយយស ដែលខ្ញុំមានកត្តិយសថ្វាយជូន សម្តេចព្រះមហាក្សត្រី នៅពេលនេះ គឺតំណាងឲ្យការគោរពរបស់ប្រជាជនចិន ចំពោះ សម្តេចព្រះមហាក្សត្រី និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះប្រជាជនកម្ពុជា ហើយខ្ញុំសូមជូនពរប្រជាជនចិន និងកម្ពុជា ឲ្យមានវិបុលភាព និងមិត្តភាពជារៀងរហូត»៕

អត្ថបទដែលជាប់ទាក់ទង
ការងារ​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់​ស្ទឹង​ព្រែក​ត្នោត បានសម្រេច​រួចរាល់​ហើយ​!
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ​គោះជួងជាលើកទី២ ​ប្រកាសឲ្យប្រជាពលរដ្ឋ​គ្រប់បណ្ដាខណ្ឌ ​សង្កាត់ទាំងអស់ ​បន្តការប្រុងប្រយ័ត្នខ្ពស់ ​និងការពារខ្លួនពី​ជំងឺកូវីដ១៩
ព័ត៌មានជាតិ
​ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តនាំយកពូជស្រូវ និងស្បៀង ​ចែកជូនដល់ប្រជាកសិករជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ នឹង​យាង​និវត្តន៍​មកដល់​ភ្នំពេញ​វិញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
UNESCO ​បង្ហាញកម្ពុជាពីកម្មវិធី GO-SPIN ​សម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល ​និងចងក្រងវិស័យវិទ្យាសាស្ត្រ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី