កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​រាជធានី​ភ្នំពេញ​)៖ តាម​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ ឈ្មោះ ឌឹ​ម សុខ​ឡា និង​ដោយមាន​ការសម្របសម្រួល​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជាក់ស្ដែង​នូវ​ជនសង្ស័យ ដែលជា​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ០៥​នាក់​បន្ថែមទៀត នៅផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ១១:៥០​នាទី ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ កងរាជអាវុធហត្ថ ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ក្រាម​ស​ថ្លា​ចំនួន ១៦​កញ្ចប់ (០៦​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច​), ម៉ាស៊ីន​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០២, អាវុធខ្លី ១​ដើម​ម៉ាក K59 មាន​គ្រាប់​ចំនួន ០៨​គ្រាប់​, និង​សម្ភារៈ សម្រាប់​សេព​មួយចំនួនទៀត​ផងដែរ​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ០៦ នាក់ រួមមាន​ឈ្មោះ ៖

១,​ឈ្មោះ ឌឹ​ម សុខ​ឡា ភេទ ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។​

២,​ឈ្មោះ យុន ហំ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​) ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។​

៣,​ឈ្មោះ ខាន់ បារាំង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំណង់ (​មាន​សារធាតុ​ញៀន​) បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត កណ្តាល​។​

៤,​ឈ្មោះ មាស ចិន្តា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត កណ្តាល​។​

៥,​ឈ្មោះ សុខ នី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ចែកចាយ​គ្រឿងញៀន​)

៦,​ឈ្មោះ ថុល សោ​ភ័​ណ្ឌ ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ពាក់ព័ន្ធ​គ្រឿងញៀន​) បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ០៦​នាក់ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕​


អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: លោក ចូ បៃដិន បានឈ្នះជាប្រធានាធិបតីអាមេរិកហើយ!
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ US៖ លោក ចូ បៃដិន បន្តនាំមុខលោក ដូណាល់ ត្រាំ នៅរដ្ឋសំខាន់ៗបន្ថែមទៀត
ព័ត៌មានជាតិ
TOP NEWS: ប្រធានបុគ្គលិកនៃសេតវិមានរបស់ប្រធានាធិបតីអាមេរិកធ្វើតេស្តវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំវិធានការបន្ទាប់ពីរកឃើញថា អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេស ហុងគ្រី រកឃើញវិជ្ជមានកូវីដ១៩ ( សូមស្តាប់សំឡេងជា Video)
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី យាង​មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ
ព័ត៌មានជាតិ
ការងារ​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់​ស្ទឹង​ព្រែក​ត្នោត បានសម្រេច​រួចរាល់​ហើយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី