(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម នួន ផារ័ត្ន តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ សហការជាមួយ Unicef បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយគ្រប់បណ្ដាខណ្ឌ សង្កាត់ទាំងអស់ទូទាំងរាជធានីភ្នំពេញ ដើម្បីជាការគោះជួងជាលើកទី២ ឱ្យបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួននឹងជំងឺកូវីដ-១៩។
សូមជម្រាបថា ឥទ្ធិពលរលកទីពីរនៃជំងឺកូវីដ-១៩ កំពុងវាយប្រហារពិភពលោកយ៉ាងធ្ងន់ធ្ងរ ដែលរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជិត ៥០លាននាក់ និងស្លាប់ជាង ១លាននាក់ នៅទូទាំងពិភពលោក។ ប៉ុន្តែជាការសំណាងដែលកម្ពុជាអាចការពារ និងទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការប្រុងប្រយ័ត្នបានល្អរបស់ប្រជាពលរដ្ឋម្នាក់ៗតែម្តង៕




