(បន្ទាយមានជ័យ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ បានបង្ហាញទិដ្ឋភាពនៃការត្រៀមរៀបចំចែកគ្រាប់ពូជស្រូវ និងស្បៀង ដល់ប្រជាកសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។
ឯកឧត្តមបានបញ្ជាក់ថា ដែលពិធីនេះនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕




