UNESCO ​បង្ហាញកម្ពុជាពីកម្មវិធី GO-SPIN ​សម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល ​និងចងក្រងវិស័យវិទ្យាសាស្ត្រ ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Sardar Umar Alam តំណាងអង្គការ អប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ(UNESCO) ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួង។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសក កម្មការងាររបស់អង្គការUNESCO នៅកម្ពុជា ជាពិសេសទាក់និងការងារវប្បធម៌ និងអប់រំ ។ ដោយឡែកទាក់ទងនិងវិស័យវិទ្យាសាស្ត្រ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា អង្គការ UNESCO នឹងយកចិត្តទុកដាក់បន្ថែមទៀត ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្តូរឈ្មោះ ហើយបានបន្ថែមមុខងារវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យស្នូលដ៏សំខាន់នៅក្នុងនោះ។

​ឯកឧត្តម Sardar Umar Alam តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃសហប្រជាជាតិ(UNESCO) ប្រចាំកម្ពុជា បានអបអរសាទរចំពោះការបន្ថែមមុខងារ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ​ជំនួបនាថ្ងៃនេះ គឺអង្គការ UNESCO មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ នឹងពិនិត្យមើលតម្រូវការចាំបាច់របស់កម្ពុជា សម្រាប់ទិសដៅនាពេលខាងមុខ។

​ស្ថិតក្នុងឱកាសនោះ ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានជម្រាបជូនពីដំណើរការអនុវត្តន៍កម្មវិធី GO-SPIN (Global Observatory of Science,Tecnology and Innovation Policy Instruments) ដែលយើងអាចនិយាយបានថា ជាកម្មវិធីការអង្កេតសាកល នៃឧបករណ៍គោលនយោបាយរបស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាយន្តការនៃកម្មវិធីមួយសម្រាប់ជួយលើកស្ទួយ បណ្តុះបណ្តាល និងចងក្រងវិស័យវិទ្យាសាស្ត្រ នៅក្នុងប្រទេសនីមួយៗ ដែលការងារនេះ បានធ្វើជាច្រើនប្រទេសមកហើយ ដូចជាជាមួយប្រទេសឡាវ និងអ៊ីស្រាអែលជាដើម។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន វិស័យវិទ្យាសាស្ត្រ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គម បែបឌីជីថល ហើយកំពុងស្ថិតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០។ ក្នុងនោះការចងក្រងស្នាដៃផ្នែកវិទ្យាសាស្ត្រ ក៏យើងត្រូវតែគិតគូជាចាំបាច់ផងដែរ ពីព្រោះប្រទេសកម្ពុជា ជាប្រទេសសម្បូរណ៌ដោយសម្បត្តិវប្បធម៌ អរិយធម៌ និងសម្បត្តិបេតិកភ័ណ្ឌដ៏រុងរឿង ហើយក៏មានស្នាដៃផ្នែកវិទ្យាសាស្ត្រ នៅក្នុងនោះរួចជាស្រេច។ ជាក់ស្តែងដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងរៀបចំចងក្រងឯកសារប្រព័ន្ធឯកតាខ្មែរជាដើម។

​ជាចុងក្រោយដៃគូសន្ទនា បានឯកភាពគ្នាទៅលើការចែករំលែកបទពិសោធន៍ និងការផ្តល់ទិន្នន័យ របាយការណ៍ទាក់ទងនិងដំណើរការអនុវត្តន៍ កម្មវិធី GO-SPIN ដែលបានធ្វើរួចហើយជាមួយប្រទេសដ៏ទៃ ជាពិសេសជាមួយប្រទេសឡាវ ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជាយកមកអនុវត្តន៍ និងសរសេរចេញជារបាយការណ៍។ ជាមួយគ្នានេះ ជាបន្តបន្ទាប់ គួរមានកិច្ចប្រជុំ ឬសិក្ខាសាលាស្វែងយល់កម្មវិធី GO-SPIN នេះឲ្យកាន់តែស៊ីជម្រៅជាមួយអ្នកវិទ្យាសាស្ត្រកម្ពុជា ដែលក្រសួងកំពុងគិតគូប្រមូលផ្តុំឲ្យស្ថិតក្នុងបញ្ជីសារពើភ័ណ្ឌមួយ សម្រាប់ជាធនធានខួរក្បាលរបស់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី យាង​មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ
ព័ត៌មានជាតិ
ការងារ​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់​ស្ទឹង​ព្រែក​ត្នោត បានសម្រេច​រួចរាល់​ហើយ​!
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ​គោះជួងជាលើកទី២ ​ប្រកាសឲ្យប្រជាពលរដ្ឋ​គ្រប់បណ្ដាខណ្ឌ ​សង្កាត់ទាំងអស់ ​បន្តការប្រុងប្រយ័ត្នខ្ពស់ ​និងការពារខ្លួនពី​ជំងឺកូវីដ១៩
ព័ត៌មានជាតិ
​ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តនាំយកពូជស្រូវ និងស្បៀង ​ចែកជូនដល់ប្រជាកសិករជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ នឹង​យាង​និវត្តន៍​មកដល់​ភ្នំពេញ​វិញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី