ការងារ​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់​ស្ទឹង​ព្រែក​ត្នោត បានសម្រេច​រួចរាល់​ហើយ​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​វិស្វកម្ម និង​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ជួសជុល​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់​ស្ទឹង​ព្រែក​ត្នោត មកដល់ពេលនេះ បានសម្រេច​រួចរាល់​ហើយ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើងថា ចាប់ពី​សង្កាត់​គង​ន​យ រហូតដល់​សង្កាត់​ស្ពានថ្ម (​ផ្លូវ​ព្រែក​ជ្រៃ​) ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង ៧ ៨០០ ម៉ែត្រ និង​ចាប់ពី​ផ្លូវជាតិ​លេខ​២ រហូតដល់​សំណង់​ទ្វារ​ទឹក​ប្រឡាយ​មេ​ព្រែក​អា​ទាំង ប្រវែង ១ ០៥០​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​រង​ការខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​ស្ទឹង​ព្រែក​ត្នោត កន្លងមក​។ 

​ក្រសួង បញ្ជាក់ថា មកដល់ពេលនេះ ការងារ​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់ សម្រួល​ក្នុង​ការធ្វើ​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​នោះ បាន​ជួសជុល​រួចរាល់​ហើយ ដូចនេះ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នោះ អាចធ្វើ​ដំណើរ​ឡើងវិញ​បាន​»៕​


អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: លោក ដូណាល់ ត្រាំ បដិសេធទាត់ចោលជ័យជម្នះរបស់លោក ចូ បៃដិន ហើយប្រកាសតវ៉ាតាមផ្លូវច្បាប់
ព័ត៌មានជាតិ
BREAKING NEWS: លោក ចូ បៃដិន បានឈ្នះជាប្រធានាធិបតីអាមេរិកហើយ!
ព័ត៌មានជាតិ
ការបោះឆ្នោតនៅ US៖ លោក ចូ បៃដិន បន្តនាំមុខលោក ដូណាល់ ត្រាំ នៅរដ្ឋសំខាន់ៗបន្ថែមទៀត
ព័ត៌មានជាតិ
TOP NEWS: ប្រធានបុគ្គលិកនៃសេតវិមានរបស់ប្រធានាធិបតីអាមេរិកធ្វើតេស្តវិជ្ជមានកូវីដ១៩
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំវិធានការបន្ទាប់ពីរកឃើញថា អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេស ហុងគ្រី រកឃើញវិជ្ជមានកូវីដ១៩ ( សូមស្តាប់សំឡេងជា Video)
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី យាង​មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី