អ្នកនយោបាយ គាំទ្រការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងការទិញវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៨:០៥ ព្រឹក

(ភ្នំពេញ)៖ អ្នកនយោបាយគណបក្សនៅក្រៅរដ្ឋាភិបាល បានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះជំហររបស់​រាជ​រដ្ឋាភិបាល ដែលបានប្រកាសថា ប្រទេសកម្ពុជានឹងទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។

ការប្រកាសគាំទ្រ និងស្វាគមន៍យ៉ាងដូច្នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស​ក្នុងពេល ថ្លែងសារពិសេសទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២០ ថា ប្រទេសកម្ពុជានឹងទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិ​ភ​ពលោកប៉ុណ្ណោះ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។

ទាក់ទងនឹងការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ លោកបណ្ឌិត យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា «យើងគាំទ្រការប្រើវ៉ាក់សាំងកូវីដ-១៩ ដែលមានសុវត្ថិភាព និងណែនាំដោយអង្គការសុខភាពពិភពលោក(WHO)»។

បន្ថែមពីលើនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរឲ្យដឹងដែរថា «គបម សូមស្វាគមន៍ជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចជ្រើសរើសយកវ៉ាក់សាំងកូវីដ-១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោក ក្នុងគោលបំណងធានាឲ្យប្រជាជនខ្មែរគ្រប់រូប ទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថភាពបំផុត»។

ចំណែកលោក មុត ចន្ថា អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោក កឹម សុខា ផង​នោះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា «ខ្ញុំគាំទ្រប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលថា កម្ពុជា​នឹង​មិន​យក​ពលរដ្ឋ​របស់​ខ្លួន ​ធ្វើ​តេស្ត​វ៉ាក់សាំង​សម្រាប់​ក្រុម​ហ៊ុន​ ឬ​ប្រទេស​ណា​នោះ​ទេ»៕ 

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​យល់ព្រមឲ្យបង្កើត​ «សភាកសិឧស្សាហកម្មកម្ពុជា»​
ព័ត៌មានជាតិ
​សម្តេចពញាចក្រី ហេង សំរិន ​កោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ​ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨ ខែធ្នូ​នេះ ជាការ​ធ្វើតេស្ត លើកចុងក្រោយ​របស់​ម​ន្ត្រី​រាជការ​ក្រសួងមហាផ្ទៃ​ជាង ១​ពាន់​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន
ព័ត៌មានជាតិ
Good News៖ កាន់តែប្រសើរ! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដាក់កំហិតត្រឹមថ្ងៃ១មករា២០២១ ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់ និងបញ្ជូនទិន្នន័យមកDMC
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី