ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដាក់កំហិតត្រឹមថ្ងៃ១មករា២០២១ ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់ និងបញ្ជូនទិន្នន័យមកDMC​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៨:០៧ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយរំលឹ​ក​ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីការតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC)។

ក្នុងសេចក្ដីជូនដំណឹងនេះ បានសរសេរថា អនុលោមតាមមាត្រា៦ នៃច្បាប់ស្ដីពីទូរគមនាគមន៍ គ្រប់ប្រតិបត្តិករ​ទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ត្រូវផ្ដល់ទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា​មកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្កេតឃើញថា ប្រតិបត្តិករភាគច្រើនបានធ្វើការតភ្ជាប់​ជាមួយ​មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) ខណៈដែលប្រតិបត្តិករមួយចំនួនទៀត នៅមិនទាន់បានតភ្ជាប់ ទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើ​កក៏​ដោយ។

សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា «ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលពីវិស័យទូ​រ​គមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រប់​ទិន្ន​ន័យ សេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋឲ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ជាកំហិត»។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនេះថា «ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និង/ឬលុបអាជ្ញាធរ ព្រមទាំងវិធានការផ្សេង​ទៀតស្រ​ប​តាម​ច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕


អត្ថបទដែលជាប់ទាក់ទង
ដំណឹងល្អ! ​ចក្រភពអង់គ្លេស ​ប្រកាសសម្រេចមិនព្យួរ EBA ​មកលើកម្ពុជានោះទេ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​យល់ព្រមឲ្យបង្កើត​ «សភាកសិឧស្សាហកម្មកម្ពុជា»​
ព័ត៌មានជាតិ
​សម្តេចពញាចក្រី ហេង សំរិន ​កោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ​ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨ ខែធ្នូ​នេះ ជាការ​ធ្វើតេស្ត លើកចុងក្រោយ​របស់​ម​ន្ត្រី​រាជការ​ក្រសួងមហាផ្ទៃ​ជាង ១​ពាន់​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន
ព័ត៌មានជាតិ
Good News៖ កាន់តែប្រសើរ! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី