ថ្ងៃទី​១៨ ខែធ្នូ​នេះ ជាការ​ធ្វើតេស្ត លើកចុងក្រោយ​របស់​ម​ន្ត្រី​រាជការ​ក្រសួងមហាផ្ទៃ​ជាង ១​ពាន់​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១១:៥២ ព្រឹក

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​បន្ត​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​១៩ លើក​ទី​៣ ដែលជា​លើកចុងក្រោយ ចំពោះ​អ្នកពាក់ព័ន្ធ​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​បានធ្វើ​តេស្ត ២​លើក​កន្លងមក​។ ក្នុងនោះ មាន​មន្ត្រី​ក្រសួងមហាផ្ទៃ​ជាង ១០០០​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​បុគ្គលិក​ធនាគារ​ចិន​។ ការធ្វើ​តេស្ត​នេះ ធ្វើឡើង​នៅ​បរិវេណ​ក្រសួងមហាផ្ទៃ​។​

​ក្រសួងសុខាភិបាល បានប្រកាសថា មន្ត្រី​ក្រសួងមហាផ្ទៃ ជាង ១​ពាន់​នាក់ ត្រូវធ្វើ​តេស្ត ចាប់ពី​ម៉ោង ៧​ព្រឹក​។ រីឯ​បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន ត្រូវធ្វើ​តេស្ត ចាប់ពី​ម៉ោង ១០​ព្រឹក នា​ថ្ងៃទី​១៨ ខែធ្នូ​នេះ​។​

​ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​ក្រុមការងារ ដើម្បី​ចុះ​រៀបចំ​ទីតាំង និង​ផែនការ​លំហូរ ដើម្បី​ជួយ​សម្របសម្រួល​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នគរបាលជាតិ និង​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​អ្នក​ដែល​ចូលរួម​ផ្តល់​សំណាក​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​១៩ បញ្ចប់​ជា​លើក​ទី​៣ នៅ​ថ្ងៃទី​១៨ ខែធ្នូ​នេះ យ៉ាង​មាន​របៀបរៀបរយ ស្របតាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​៕ 

អត្ថបទដែលជាប់ទាក់ទង
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម សុខ សង្វារ ​ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិ ​កំណត់ស្តង់ដារជាតិសរុបបានចំនួន ៩៦៩ស្តង់ដារហើយ​
ព័ត៌មានជាតិ
ដំណឹងល្អ! ​ចក្រភពអង់គ្លេស ​ប្រកាសសម្រេចមិនព្យួរ EBA ​មកលើកម្ពុជានោះទេ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​យល់ព្រមឲ្យបង្កើត​ «សភាកសិឧស្សាហកម្មកម្ពុជា»​
ព័ត៌មានជាតិ
​សម្តេចពញាចក្រី ហេង សំរិន ​កោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ​ដែលបានយកចិត្តខ្ពស់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី