សម្តេចតេជោ ហ៊ុន សែន ​យល់ព្រមឲ្យបង្កើត​ «សភាកសិឧស្សាហកម្មកម្ពុជា»​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ១១:៥៨ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី «សភាកសិឧស្សាហកម្មកម្ពុជា» ធ្វើយ៉ាងណាឲ្យ សេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។ 

កិច្ចប្រជុំបន្ទាន់នេះធ្វើឡើងបន្ទាប់ពីបានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តីស្តីអំពី «ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា»។ 

បើតាមឯកឧត្តម​ វេង សាខុន សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក ហើយពិតណាស់យន្តការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្មត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ។ 

សូមបញ្ជាក់ថា កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានឯកឧត្តមតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ឯកឧត្តមថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង
ធនាគារ អេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ ពីកម្រិត bb- ទៅកម្រិត bb
ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ ក្លាយជាអភិបាលខេត្តប៉ៃលិន និងជាស្ត្រីអភិបាលខេត្តទីពីរ ក្នុងសម័យសម្តេចតេជោ​
ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ជូនដំណឹងពីអ្នកជំងឺកូវីដ១៩ចំនួន ៧នាក់​ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃនេះ​
ព័ត៌មានជាតិ
​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម សុខ សង្វារ ​ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិ ​កំណត់ស្តង់ដារជាតិសរុបបានចំនួន ៩៦៩ស្តង់ដារហើយ​
ព័ត៌មានជាតិ
ដំណឹងល្អ! ​ចក្រភពអង់គ្លេស ​ប្រកាសសម្រេចមិនព្យួរ EBA ​មកលើកម្ពុជានោះទេ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី