​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​ ឯកឧត្តម សុខ សូកាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​​
SWIFT NEWS ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ០៨:០៣ ព្រឹក

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ត្រាស់បង្គាប់តែងតាំង​មុខតំណែង ឯកឧត្តម សុខ សូ​កាន ជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​នៅ​ឆ្នាំ​២០២០​នេះ ឯកឧត្តម សុខ សូ​កាន មាន​អាយុ៣៥​ឆ្នាំ ហើយឯកឧត្តម ជា​កូនប្រុស​របស់​សម្តេចវិបុលបញ្ញា សុខ អាន។ ឯកឧត្តម សុខ សូ​កាន មានប្រវត្តិការងារដូចតទៅ៖ នៅ​ចុងឆ្នាំ​២០១៣ ត្រូវបានតែងតាំង ​ជា​អគ្គលេខាធិការរង នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

​នៅ​ដើមឆ្នាំ​២០១៥ ឯកឧត្តម សុខ សូ​កាន ក្លាយជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​តាកែវ ជំនួស​ឯកឧត្តម សូ ឃុន អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ជា​តំណាងរាស្ត្រ មណ្ឌល​ខេត្តតាកែវ​។

កូនប្រុស៤រូបរបស់ សម្តេចវិបុលបញ្ញា សុខ អាន មានតួនាទីក្នុងរាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តម សុខ សូកេន អនុរដ្ឋលេខាធិការ ក្រសួង​ការបរទេស, ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ស្តីពី តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨ ខែធ្នូ​នេះ ជាការ​ធ្វើតេស្ត លើកចុងក្រោយ​របស់​ម​ន្ត្រី​រាជការ​ក្រសួងមហាផ្ទៃ​ជាង ១​ពាន់​នាក់ បុគ្គលិក​ធនាគារ​កា​ថេ និង​ធនាគារ​ចិន
ព័ត៌មានជាតិ
Good News៖ កាន់តែប្រសើរ! មានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន ១៧នាក់ ក្នុងនោះ ១៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ព័ត៌មានជាតិ
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដាក់កំហិតត្រឹមថ្ងៃ១មករា២០២១ ឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តភ្ជាប់ និងបញ្ជូនទិន្នន័យមកDMC
ព័ត៌មានជាតិ
អ្នកនយោបាយ គាំទ្រការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ទាក់ទងនឹងការទិញវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក
ព័ត៌មានជាតិ
សូមសរសើរ! ករណីជួញដូរគ្រឿងញៀនពីថៃមកកម្ពុជា​ សមត្ថកិច្ចស្រាវជ្រាវចាប់បានបណ្តាញ ៣នាក់​ ​និងគ្រឿងញៀន ១០គីឡូក្រាមបន្ថែមទៀត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី