TOP NEWS: នាយករដ្ឋមន្ដ្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន អំពីការផ្តល់ជំនួយសប្បុរធម៌ម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសម្រាប់ប្រឆាំងជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការមួយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ជំនួយសប្បុរធម៌ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យសំខាន់ជាច្រើនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នៅក្នុងលិខិតដែល SWIFT NEWS ទទួលបាន ឯកឧត្តម ថងលួន ស៉ីសូលីត នាយករដ្ឋមន្ដ្រីឡាវ បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំមានកិត្តិយសដែលបានទទួលលិខិតរបស់ សម្តេច ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីការផ្តល់ជំនួយសប្បុរសធម៌ រួមមានម៉ាសចំនួន ២ លាន បរិក្ខារពេទ្យសំខាន់ៗនិងចាំបាច់ដទៃទៀត ដល់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាក្នុងនាម ខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការឧបត្ថម្ភគាំទ្រដ៏មានតម្លៃ ដែល សម្តេច ក៏ដូចជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្តល់ឲ្យក្នុងគ្រាដ៏លំបាកនេះ ដែលប្រទេសយើងទាំងពីរកំពុងជួបប្រទះ។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណ និងក្តីរំភើបជាអតិបរមាចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេសឡាវ បើទោះជាកំពុងទទួលរងនូវផលប៉ះពាល់ដោយជំងឺ កូរ៉ូណាវីរុសយ៉ាងណាក៏ដោយ។

កាយវិការនេះជា ការឆ្លុះបញ្ចាំងអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធនិងជា ប្រពៃណី ពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាអ្នកជិតខាងល្អ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសយើងទាំងពីរដែលកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ខ្ញុំសូមធានាអះអាងចំពោះ សម្តេច ថា ជំនួយដែលទទួលបាននឹងត្រូវប្រើប្រាស់ឲ្យមានប្រសិទ្ធិភាពបំផុត សំដៅការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសឡាវ។ ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថា រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជានឹងអាចធ្វើការទប់ស្កាត់ និងទទួលបានជ័យ ជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាថ្មីម្តងទៀត ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមគោរពជូនពរ សម្តេច សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យកាន់តែច្រើនថែមទៀតនៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមរបស់សម្តេច។ សូម សម្តេច ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។»

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា ទទូចថា ការវាយតម្លៃ​លើ​ប្រទេស​កម្ពុជា ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត រួម​ជាមួយនឹង​ប្រភពព័ត៌មាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ទស្សនៈវិស័យ​រួម​
ព័ត៌មានជាតិ
ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្
ព័ត៌មានជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា ហួសចិត្តចំពោះទង្វើរបស់ជនអគតិមួយក្រុមតូច ដែលចង់បំផ្លាញផលប្រយោជន៍កម្ពុជា ជាពិសេសផលប្រយោជន៍កសិករខ្មែរ
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​ទៀត ក្នុងនោះ មាន​ម្នាក់ ជា​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា គឺ​ឯកឧត្តម សួស យ៉ា​រ៉ា​
ព័ត៌មានជាតិ
ឯកឧត្ដម ជិន ម៉ាលីន៖ គ្មានការធ្វើទុក្ខ បុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ
ព័ត៌មានជាតិ
លោក ម៉ម សូណង់ដូ លោក ញឹក ប៊ុនឆៃ និង​លោក កែម រិ​ទ្ធិ​សិត បង្កើត «​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​»
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី