ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បច្ចេកវិទ្យា)៖វាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។

ជាឧទាហរណ៍ ក្រុមអ្នកវាយប្រហារដែលមានឈ្មោះថា Ragnar Locker Team បានប្រើគណនីហ្វេសប៊ុករបស់ក្រុមហ៊ុន Hodson Event Entertainment ដែលពួកគេបានលួចយកមកផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងការជំរិតទារប្រាក់ពីក្រុមហ៊ុន Campari Group។ ពួកគេបានប្រើការផ្សព្វផ្សាយពាណិជ្ជកម្មនេះដើម្បីបញ្ជាក់ឱ្យក្រុមហ៊ុនដឹងថាពួកគេបានលួចទាញយកទិន្នន័យជាច្រើន ហើយសន្យាថានឹងមិនផ្សព្វផ្សាយព័ត៌មានទាំងនោះឡើយ ប្រសិនបើក្រុមហ៊ុនបង់ប្រាក់ឱ្យពួកគេ។

លោក Chris Hodson ដែលជាម្ចាស់គណនីហ្វេសប៊ុកបានប្រាប់អ្នកស្រាវជ្រាវឱ្យដឹងដែរថា គណនីរបស់លោកត្រូវបានគេលួចចូលទៅកាន់កាប់ ហើយនេះជាគណនីតែមួយគត់របស់លោកដែលមិនបានប្រើប្រព័ន្ធការពារ Two-step verification។

ទោះបីជាអ្នកស្រាវជ្រាវពុំបានដឹងថាតើមានគណនីហ្វេសប៊ុកប៉ុន្មានទៀតដែលក្រុមអ្នកវាយប្រហារបានប្រើដើម្បីយកទៅផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែពួកគេគិតថាវានឹងអាចមានក្រុមអ្នកវាយប្រហារផ្សេងៗទៀតដែលនឹងប្រើវិធីរបៀបនេះ។

សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង នាយកដ្ឋានសង្កេតឃើញថាការលួចយកគណនីហ្វេសប៊ុក ភាគច្រើនគឺដើម្បីយកទៅខ្ចីលុយ ឬដើម្បីវាយប្រហារបុគ្គលណាមួយ ដូច្នេះដើម្បីការពារសុវត្ថិភាពគណនីបណ្ដាញទំនាក់ទំនងសង្គមរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យលោកអ្នកប្រើប្រព័ន្ធការពារ Two-step verification ប្រសិនបើមាន។ ម្យ៉ាងវិញទៀតសូមលោកអ្នកធ្វើការប្ដូរលេខសម្ងាត់ជាបន្ទាន់ប្រសិនបើបានឱ្យអ្នកលក់ទូរសព្ទបង្កើតគណនីទាំងនោះ៕ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទដែលជាប់ទាក់ទង
ក្រុមអ្នកអភិរក្សបានរកឃើញប្រភេទដើមឈើថ្មីជិតផុតពូជពីរប្រភេទ ​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា​
ព័ត៌មានជាតិ
កម្ពុជាទទួលរងឥទ្ធិពលថ្មីមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២២វិច្ឆិកា ​និងអាកាសធាតុចុះត្រជាក់​
ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប​ ពង្រឹងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី​ ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវីដ-១៩​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​!
ព័ត៌មានជាតិ
ប.ស.ស. ប្រកាសពី​ប្រាក់ឧបត្ថម្ភ (គ្រោះថ្នាក់ការងារ) ក្នុងករណីបាត់បង់សមត្ថភាពបណ្តោះអាសន្ន!
ព័ត៌មានជាតិ
កម្ពុជា ទទូចថា ការវាយតម្លៃ​លើ​ប្រទេស​កម្ពុជា ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត រួម​ជាមួយនឹង​ប្រភពព័ត៌មាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ទស្សនៈវិស័យ​រួម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី