សហព័ន្ធស្រូវអង្ករកម្ពុជា ហួសចិត្តចំពោះទង្វើរបស់ជនអគតិមួយក្រុមតូច ដែលចង់បំផ្លាញផលប្រយោជន៍កម្ពុជា ជាពិសេសផលប្រយោជន៍កសិករខ្មែរ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានសេចក្ដីថ្លែងការណ៍មួយដោយ​បាន​បង្ហា​ញ​ការសោកស្ដាយ និងហួសចិត្តចំពោះទង្វើបស់ជនអគតិមួយក្រុមតូច ដែលបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍នេះ បានសរសេរថា សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំងចំពោះទង្វើថ្មីៗរបស់ជនអគតិមួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើផលប្រយោជន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើងដោយអតីតក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលីដែលដឹកនាំដោយឈ្មោះខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឲ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។

សេចក្ដីថ្លែងការណ៍របស់សហព័ន្ធស្រូវអង្ករ យល់ឃើញថា នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះ ក្រៅពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនៅក្នុ្ងងញ្ញតិ្តរបស់ក្រុមអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់មួយនៃប្រទេសអូស្ត្រាលី និងសូមស្នើសុំកុំឲ្យយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ៕

សូមអានសេចក្តីថ្លែងការណ៍លម្អិតរបស់សហព័ន្ធស្រូវអង្ករកម្ពុជាដូចខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង
កម្ពុជាទទួលរងឥទ្ធិពលថ្មីមួយ ធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៨-២២វិច្ឆិកា ​និងអាកាសធាតុចុះត្រជាក់​
ព័ត៌មានជាតិ
កម្ពុជា-សហភាពអឺរ៉ុប​ ពង្រឹងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី​ ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវីដ-១៩​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ ស្តីពី ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​!
ព័ត៌មានជាតិ
ប.ស.ស. ប្រកាសពី​ប្រាក់ឧបត្ថម្ភ (គ្រោះថ្នាក់ការងារ) ក្នុងករណីបាត់បង់សមត្ថភាពបណ្តោះអាសន្ន!
ព័ត៌មានជាតិ
កម្ពុជា ទទូចថា ការវាយតម្លៃ​លើ​ប្រទេស​កម្ពុជា ត្រូវ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត រួម​ជាមួយនឹង​ប្រភពព័ត៌មាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ទស្សនៈវិស័យ​រួម​
ព័ត៌មានជាតិ
ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី