រចនាសម្ព័ន្ធកំពែងទី៣ ​ប្រាសាទបន្ទាយស្រី ​ត្រូវបានជួសជុលឱ្យផុតពីហានិភ័យ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ រចនាសម្ព័ន្ធកំពែងទី៣ នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានិភ័យ។ កំពែងទី៣ ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ 

គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ព័ន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ពន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។

លោក សារាយ គឹមហួល បុរាណវិទូនិងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី ឱ្យដឹងពីមូលហេតុនៃការទ្រុឌទ្រោមរចនាសម្ពន្ធរបស់កំពែងនិងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើសង្កត់ រីឯប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឱ្យ ស្រុត ទ្រេត និង ប្រេះខូចខុសពីទម្រង់ដើម។

ប្រាសាទបន្ទាយស្រីបានចាប់ផ្តើមអភិរក្សឡើងវិញអំឡុងឆ្នាំ១៩១៦ដោយជនជាតិបារាំង។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃនិងចាប់ផ្តើមសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១-១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal។

នៅឆ្នាំ២០០៥ ប្រទេសស្វីសនិងអាជ្ញាធរជាតិអប្សរាបានសហការធ្វើកំណាយស្រាវជ្រាវសង្គ្រោះប្រាសាទដើម្បីរក្សាសោភ័ណភាពពីបុរាណ ហើយរៀបចំជាទីលានបដិសណ្ឋារកិច្ចដំបូងគេនៅឧទ្យានអង្គរ។ 

ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារនិងកំពែងថ្មបាយក្រៀម ដោយរក្សាទម្រង់ដើមរបស់សំណង់និងគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារនិងប្រវត្តិនៃសំណង់ជាដើម។ ទោះជាយ៉ាងណា បន្ទាយស្រីក៏នៅមានរចនាសម្ពន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង
លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ ការលក់លេខចុះបញ្ជីយានយន្ត
ព័ត៌មានជាតិ
ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​
ព័ត៌មានជាតិ
សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន សន្យា​ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់ ជាង ៥០០​ហិច​តា នៅ​ខេត្តមណ្ឌលគិរី​
ព័ត៌មានជាតិ
ស៊ីន​ទ្រី ស្ថិតក្នុង​ចំណោម ៦​ក្រុមហ៊ុន ដែល​ជាប់ Shortlist!
ព័ត៌មានជាតិ
ចូល​ធ្វើជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម ១​ថ្ងៃ បាន ៤​ម៉ឺន​រៀល​!
ព័ត៌មានជាតិ
អ្នកនាំពាក្យសាលាក្រុង ​អំពាវនាវដល់កម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម ​សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី