កម្ពុជា និង UN​ បន្តអនុវត្តផែនការគម្រោងរួមគ្នា សម្រាប់ពលករទេសន្តរប្រវេសន៍ ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាត់ដំបង)៖ លោកជំទាវ ជូ ប៊ុនអេង លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ រួមនិងប្រធានអង្គការអាយអូអឹម បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តផែនការគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាល និងយូអិន សម្រាប់ពលករទេសន្តរប្រវេសន៍ នៅស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅការិយាល័យកសិកម្មប្រចាំស្រុក។

ពិធីនេះការអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ លោកជំទាវ ឧ.ឯក អគ្គលេខាធិការធិការ លោកស្រីអភិបាលរងខេត្ត  របស់អគ្គលេខាធិការដ្ឋាន គជបជ លោកអភិបាលស្រុក មន្ត្រីការិយាល័យកសិកម្ម ប្រធានអង្គការអាយ អូ អឹម តំណាងពីអង្គការវើលវីសិន តំណាងអង្គការសុខភាពពិភពលោក អង្គការការីតាស។ 

លោកជំទាវបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព ពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងតែកើតមានជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាល ក៏បានស្វះស្វែងគៀងគររកជំនួយឧបត្ថម្ភបន្ថែមទៀតសម្រាប់ទ្រទ្រង់ ដល់ផែនការអភិវឌ្ឍការងារ និងជំនាញបច្ចេកទេសផ្សេងៗ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចប្រជាពលករដែលវិលត្រលប់ពីក្រៅប្រទេសវិញ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី