លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមវេទិកាតស៊ូមតិប្រធានាធិបតីជាលើកទី២ ទោះបីជាកំពុងតស៊ូនឹងជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមវេទិកាជជែកដេញដោល ប្រធានាធិបតី ជាលើកទី២ ដែលគេគ្រោងនឹងធ្វើនៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ នៅទីក្រុងMiami រដ្ឋFlorida ទោះបីជាខ្លួនកំពុងមានជំងឺកូវីដ-១៩។ នេះបើយោងតាមលោក Tim Murtaugh នាយកផ្នែកទំនាក់ទំនងកិច្ចការយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកត្រាំ បានប្រាប់សារព័ត៌មាន Fox News។

ជាមួយគ្នានេះផងដែរបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នឹងធ្វើដំណើរទៅរដ្ឋផ្លរីដាដើម្បីចូលរួមក្នុងការជជែកដេញដោលជាលើកទី២ ហើយសង្ឃឹមថាលោកប្រធានាធិបតីត្រាំ នឹងអាចចូលរួមជាមួយលោកបានទោះបីជាកំពុងមានជំងឺកូវីដ-១៩ក៏ដោយ។

សូមបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញ បន្ទាប់ពីព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យយោធាជាតិ Walter Reed បានត្រឹមតែរយៈពេល៣ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង
នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​៖​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ​ត្រូវមានការចូលរួមពីគ្រប់សមាសភាពសហគមន៍
ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារ ស្នើឲ្យពង្រឹងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
ព័ត៌មានជាតិ
លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ ការលក់លេខចុះបញ្ជីយានយន្ត
ព័ត៌មានជាតិ
ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​
ព័ត៌មានជាតិ
សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន សន្យា​ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់ ជាង ៥០០​ហិច​តា នៅ​ខេត្តមណ្ឌលគិរី​
ព័ត៌មានជាតិ
អ្នកនាំពាក្យសាលាក្រុង ​អំពាវនាវដល់កម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម ​សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី