​គ្រោះថ្នាក់ញឹកពេក! ផ្លូវ ៦០​ម៉ែត្រ​ ​ចាប់ពីផ្លូវលេខ២៧១ ​ដល់ផ្លូវជាតិលេខ២ ត្រូវបានកំណត់ល្បឿនបើកបរ​មិនឲ្យលើស ៤០គ.មក្នុង១ម៉ោង​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែតុលានេះ។

សូមបញ្ជាក់ថា មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ ៦០​ម៉ែត្រ​នេះ មាន​ប្រវែង​សរុប ៩,១៦០​ម៉ែត្រ ទទឹង​អ៊ុត​កៅស៊ូ ៣០​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​១៥​ម៉ែត្រ​សងខាង​សរុប ៦០​ម៉ែត្រ។ មហាវិថី​នេះ ឆ្លងកាត់​បឹង​ជើងឯក​និង​បឹង​ទំពុន ភ្ជាប់​ពី​ផ្លូវ​លេខ​២៧១ ត្រង់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ខណ្ឌចំការមន ទៅ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​ព្រែក​កំពឹស ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

មហាវិថី​ធំ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញនេះ ត្រូវបានសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ក្រោមអធិបតីភាពសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃ​ទី​០៣ ខែមេ​សា ឆ្នាំ២០១៧៕

អត្ថបទដែលជាប់ទាក់ទង
ស៊ីន​ទ្រី ស្ថិតក្នុង​ចំណោម ៦​ក្រុមហ៊ុន ដែល​ជាប់ Shortlist!
ព័ត៌មានជាតិ
ចូល​ធ្វើជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម ១​ថ្ងៃ បាន ៤​ម៉ឺន​រៀល​!
ព័ត៌មានជាតិ
អ្នកនាំពាក្យសាលាក្រុង ​អំពាវនាវដល់កម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម ​សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ​
ព័ត៌មានជាតិ
រចនាសម្ព័ន្ធកំពែងទី៣ ​ប្រាសាទបន្ទាយស្រី ​ត្រូវបានជួសជុលឱ្យផុតពីហានិភ័យ​
ព័ត៌មានជាតិ
កម្ពុជា និង UN​ បន្តអនុវត្តផែនការគម្រោងរួមគ្នា សម្រាប់ពលករទេសន្តរប្រវេសន៍ ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះការសោយទីវង្គត់របស់ ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី