​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពលខេមរភូមិន្ទ បានអញ្ជើញក្នុងពិធីប្រគល់រថយន្តចំនួន ៧៥គ្រឿង ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។

រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើន ទាំងស្មារតី សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
ចូល​ធ្វើជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម ១​ថ្ងៃ បាន ៤​ម៉ឺន​រៀល​!
ព័ត៌មានជាតិ
អ្នកនាំពាក្យសាលាក្រុង ​អំពាវនាវដល់កម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម ​សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ​
ព័ត៌មានជាតិ
រចនាសម្ព័ន្ធកំពែងទី៣ ​ប្រាសាទបន្ទាយស្រី ​ត្រូវបានជួសជុលឱ្យផុតពីហានិភ័យ​
ព័ត៌មានជាតិ
កម្ពុជា និង UN​ បន្តអនុវត្តផែនការគម្រោងរួមគ្នា សម្រាប់ពលករទេសន្តរប្រវេសន៍ ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះការសោយទីវង្គត់របស់ ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា
ព័ត៌មានជាតិ
​គ្រោះថ្នាក់ញឹកពេក! ផ្លូវ ៦០​ម៉ែត្រ​ ​ចាប់ពីផ្លូវលេខ២៧១ ​ដល់ផ្លូវជាតិលេខ២ ត្រូវបានកំណត់ល្បឿនបើកបរ​មិនឲ្យលើស ៤០គ.មក្នុង១ម៉ោង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី