(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសម្រេចចាត់តាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌ចំនួនពីររូប គឺឯកឧត្តម គឹម សន្តិភាព និងឯកឧត្តម ជិន ម៉ាលីន ដែលជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។
ឯកឧត្តម ជិន ម៉ាលីន តាមរយៈទំព័រហ្វេសប៊ុកបានសរសេរថា៖ «ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់រូបខ្ញុំបាទ ក្នុងការបន្តបំពេញភារកិច្ចជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ខ្ញុំបាទនឹងខឹតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចតាមការចាត់តាំងនេះ»៕



