ឯកឧត្ដម កើត រិទ្ធ ចេញសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដី​សម្រេចស្ដីពី​ការ​បែ​ង​​ចែ​កភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌។ ការចេញសេចក្ដីសម្រេចនេះ គឺដើម្បីបែងចែកនិង​​ប្រ​គល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌សំដៅធានា​ការដឹក​នាំ​ក្រសួងយុត្តិធម៌ឲ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ស្រ​ប​​​តា​​ម​ក​ម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិកាល​ទី៦នៃរដ្ឋសភាដែល​ការបែងចែកនិងការប្រគល់ភារកិច្ចនេះមានកំណត់ក្នុងប្រការបន្តបន្ទាប់។

ចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រធានស្ថាប័នទទួលបន្ទុក ដឹកនាំគ្រប់គ្រងការងាររួមទាំងអស់របស់ក្រសួងយុត្តិធម៌ និង​វិស័យយុត្តិធម៌ ហើយទទួលបន្ទុកដឹកនាំការងាររួមទាក់ទងនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំ​ង​ទទួលបន្ទុកដឹកនាំត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្ដ​ចតុកោណដំណាក់​កាលទី៤​របស់រាជរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ និងទទួលបន្ទុកផ្ទាល់លើកា​រងារ​ចាត់តាំង ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងយុត្តិធម៌ និងការងារសវនកម្មផ្ទៃក្នុង។

នៅក្នុងសេចក្ដីសម្រេចនេះឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានរៀបចំបែងចែក និងប្រគល់ភារកិច្ចជូនរ​ដ្ឋ​លេខាធិការ និងអនុរដ្ឋលេខាធិការនៅក្នុងក្រសួងយុត្តិធម៌ទាំងអស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋាភិបាលជប៉ុន គ្រោងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តី Suga និងលោក Joe Biden ក្នុងពេលវេលាសមស្របណាមួយ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃស្នើឲ្យផ្អាកបណ្ដោះអាសន្នការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅភ្នំពេញនិងកណ្ដាល
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ា​រ៉ា មាន​សុខ​ភាពល្អ​ធម្មតា និង​អរគុណ​មិត្តភក្តិ ដែល​បានផ្តល់​សារ​លើកទឹកចិត្ត​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១៥០០​នាក់ ក្នុងនោះ វិជ្ជមាន ៤​នាក់​ដដែល និង​រង់ចាំ​លទ្ធផល ៥០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា ទើប​រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៤​វិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី