អគារសាលាបឋមសិក្សា១ខ្នង ស្ថិតនៅក្នុងឃុំស្វាយជ្រះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន៣បន្ទប់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបត់សុក្រំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេសនិង សហប្រតិបត្តិការ អន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើ លោក លោកស្រីជាសប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក លោក វីន សុខេង អភិបាលរងស្រុកស្នួលបានឱ្យដឹងថា សាលាបឋមសិក្សាបត់សុក្រំនេះជាអំណោយពីសប្បុរសធម៌ជប៉ុន តាមរយៈអង្គការ TDO ដើម្បីឱ្យសិស្សានុសិស្ស តូចៗជំនាន់នោះបានសិក្សារៀនសូត្រនៅក្បែរផ្ទះ ដោយជំនួសសាលារៀនដែលមានសភាពចាស់ទ្រុឌទ្រោម និងជាការឆ្លើយតបជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ បានស្នើសុំតាមរយៈអាជ្ញាធរខេត្ត ដោយបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

នៅក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង មាន៣បន្ទប់នៅស្រុកស្នួលនោះ ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ថា សាលារៀនគឺជាមូលដ្ឋានគ្រឹះតែមួយគត់នៃការអភិវឌ្ឍសង្គមជាតិ ។ ឯកឧត្ដមបញ្ជាក់ថា គ្មានអ្នកណាម្នាក់អាចរីកចម្រើនទៅបាន ដោយគ្មានការរៀនសូត្រនោះទេ ដូច្នេះចំណេះដឹងគឺសម្រាប់ធ្វើការអភិវឌ្ឍដល់ខ្លួនឯង ក្រុមគ្រួសារនិងសង្គម ជាតិផងដែរ ។

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការពន្យល់ផងដែរថា តាមរយៈការអប់រំ ឪពុកម្ដាយ ឬអាណាព្យាបាលសិស្ស មិនត្រូវពឹងផ្អែកទៅលើសាលារៀននិងលោកគ្រូ អ្នកគ្រូ តែមួយចំណុចនោះទេ តែត្រូវមានកាតព្វកិច្ចសំខាន់ និងចាំបាច់ក្នុងការជួយ និងផ្ដល់ឱកាសដល់កូនចៅរបស់ខ្លួន ឱ្យបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នាយ៉ាងតិចបំផុតត្រឹមថ្នាក់ទី៩ ។

ឯកឧត្ដមក៏មានប្រសាសន៏បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វើឲ្យមានសន្តិភាព ជំនៈគ្រប់ឧុបស័គ្គបព្ចាប់សង្គ្រាម និងដណ្ដើមបានជោគជ័យជាច្រើនទាំងឆាកជាតិ និងអន្តរជាតិ និងទទួលបាននូវសុខសន្តិភាព សុវត្ថិភាព សង្គម និងការអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ហើយកត្តាទាំងនេះហើយដែលធ្វើឲ្យប្រទេសជាតិទទួលបានសន្តិភាព និងបង្កលក្ខណៈជូនដល់ប្រជាពលរដ្ឋ ប្រកបមុខរបបអាជីកម្មទៅតាមសមត្ថភាព ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ឲ្យមានជីវភាពធូរធារ និងសទ្ធាជ្រះថ្លាបានបរិចាកធនធានរួមចំណែកកសាងនីងអភិវឌ្ឍសង្គមឲ្យមានការរិកចំរើនជាលំដាប់ ។ 

ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្ពុជានៅកំពុងបន្តប្រយុទ្ធប្រឆាំងកូវីដ១៩ ក៏ដូចជាប្រឈមចំពោះផលប៉ះពាល់បង្កដោយវិបត្តិនៃជំងឺរាតត្បាតជាសកលនេះក៏ដោយក្តី ប៉ុន្តែយើងមានជំនឿចិត្តរឹងមាំថា កំលាំងសាមគ្គីប្រជាជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាជំនះបានរាល់ការលំបាកឧបសគ្គ នាំសង្គមជាតិយើងទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងមហាផ្ទៃស្នើឲ្យផ្អាកបណ្ដោះអាសន្នការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅភ្នំពេញនិងកណ្ដាល
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ា​រ៉ា មាន​សុខ​ភាពល្អ​ធម្មតា និង​អរគុណ​មិត្តភក្តិ ដែល​បានផ្តល់​សារ​លើកទឹកចិត្ត​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១៥០០​នាក់ ក្នុងនោះ វិជ្ជមាន ៤​នាក់​ដដែល និង​រង់ចាំ​លទ្ធផល ៥០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា ទើប​រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៤​វិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្ដម កើត រិទ្ធ ចេញសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ទៀតត្រូវបានCDCអនុម័ត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី