(សហរដ្ឋអាមេរិក)៖ លោក ចូ បៃដិន បានរៀបចំក្រុមអ្នកច្បាប់ដើម្បីតទល់នៅតុលាការកំពូលការពារលទ្ធផលឆ្នោតរបស់ខ្លួន។ ការរៀបចំក្រុមអ្នកច្បាប់នេះ គឺស្របពេលដែលមើលឃើញថា លោក ដូណាល់ ត្រាំ ខិតខំបង្ករការលំបាកក្នុងដំណើរផ្ទេរអំណាច។
ការវិភាគមើលឃើញថា យុទ្ធវិធីរបស់លោក ដូណាល់ ត្រាំ ក្នុងការខិតខំតវ៉ាលទ្ធផលឆ្នោត គឺមិនមិនត្រឹមតែការពារតំណែងប្រធានាធិបតីដែលមិនទាន់ប្រកាសជាផ្លូវការនោះទេ ប៉ុន្តែយ៉ាងហោចក៏បានការពារសំឡេងរបស់អ្នកគាំទ្របក្សសាធារណរដ្ឋ និងសំឡេងក្នុងសភានៃបក្សរបស់គាត់ផងដែរ។
ស្របពេលដែលលទ្ធផលការបោះឆ្នោតមិនទាន់ប្រកាសផ្លូវការ លោក ដូណាល់ ត្រាំ ហាក់ក្រពុលមុខនិងបានដកតំណែងមន្ត្រីសំខាន់ៗ ក្នុងនោះបានដកតំណែងរដ្ឋមន្ត្រីការពារជាតិ និងឈានទៅដកប្រធាន CIA និង FBI ផងដែរ ដែលគេយល់ថា ទង្វើនេះបង្ករជាបន្ទុកលំបាកដល់ប្រធានាធិបតីថ្មី៕



