គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ទៀតត្រូវបានCDCអនុម័ត​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ ដែល​មានទុនវិនិយោគជិត៦លានដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាង១ពាន់កន្លែង។

ទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មា​ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១. SEAN ZORINA FASHION (CAMBODIA) CO., LTD. គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។

២. HARMONY APPAREL CO., LTD. គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង៕ 

អត្ថបទដែលជាប់ទាក់ទង
លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃស្នើឲ្យផ្អាកបណ្ដោះអាសន្នការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅភ្នំពេញនិងកណ្ដាល
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ា​រ៉ា មាន​សុខ​ភាពល្អ​ធម្មតា និង​អរគុណ​មិត្តភក្តិ ដែល​បានផ្តល់​សារ​លើកទឹកចិត្ត​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១៥០០​នាក់ ក្នុងនោះ វិជ្ជមាន ៤​នាក់​ដដែល និង​រង់ចាំ​លទ្ធផល ៥០​នាក់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា ទើប​រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៤​វិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្ដម កើត រិទ្ធ ចេញសេចក្ដីសម្រេចស្ដីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី