សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ​បណ្តុះបណ្តាលលើការងារទំនាក់ទំនងសាធារណៈ ​និងជំនាញអ្នកនាំពាក្យ ​ដល់គណៈកម្មការទំនាក់ទំនងសាធារណៈ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃស្តីពី "ការងារទំនាក់ទំនងសាធារណៈ និងជំនាញអ្នកនាំពាក្យ" ត្រូវបានរៀបចំឡើងសម្រាប់គណៈកម្មការទំនាក់ទំនងសាធារណៈដែលមានសមាជិក ១១ រូប របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ សម្រាប់ខេត្តកំពង់ឆ្នាំងលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញចូលរួមផងដែរ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពគណៈកម្មការដើម្បីអនុវត្តតួនាទី ភារកិច្ចឱ្យទទួលបានជោគជ័យនៅក្នុងការលើកកម្ពស់កិត្យានុភាពរបស់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខេត្តដែលជាតំណាងផលប្រយោជន៍សាធារណៈ តាមរយៈការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍អំពីតួនាទី ភារកិច្ចនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងគោលបំណងនៃការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

គួររំលឹកផងដែរថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជានីតិបុគ្គលតំណាងឱ្យក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងគោល​បំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង
អគារសាលាបឋមសិក្សា១ខ្នង ស្ថិតនៅក្នុងឃុំស្វាយជ្រះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព័ត៌មានជាតិ
TOP NEWS: លោក ចូ បៃដិន រៀបចំក្រុមអ្នកច្បាប់ ដើម្បីតតាំងការប្តឹងទាស់លទ្ធផលឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅតុលាការកំពូល
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​ចេញសេចក្តីសម្រេចចាត់តាំងឯកឧត្តម គឹម សន្តិភាព ​និងឯកឧត្តម ជិន ម៉ាលីន ជាអ្នកនាំពាក្យ​
ព័ត៌មានជាតិ
អនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បី បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ នៅកម្ពុជា
ព័ត៌មានជាតិ
តើពិធីការិនីដ៏ល្បី អ្នកនាង យុគ ចិន្តា ​និយាយអ្វីអំពីកូវីដ១៩?​
ព័ត៌មានជាតិ
ស្ថានទូតជប៉ុនបញ្ជាក់ថា ​ការជ្រើសរើស បុគ្គលិករបស់ស្ថានទូតនៅភ្នំពេញ ​និងសៀមរាប ​មិនដែលធ្វើតាមរយៈក្រុមហ៊ុន​ ឬទីភ្នាក់ងារស្វែងរកការងារទេ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី