កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ជប៉ុន​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា​នេះ​ថា មាន​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អាយុ ៣១ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន ដោយ​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា តាម​ជើងហោះហើរ​ខាងលើនេះ មាន​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់ បានធ្វើ​តេស្ត​លើក​ទី​១ ពេលមកដល់​កម្ពុជា​នោះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកដំណើរ ៥២​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស កូ​វីដ​១៩ នៅពេលនោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​សណ្ឋាគារ ចំនួន ៣​កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ( ចំនួន ២៦​នាក់ ) និង​នៅ​មណ្ឌល​ទ័ពអាកាស ចំនួន ២៦​នាក់ ( ដែល​នៅក្នុង​ចំនួន​នេះ មាន​ស្ត្រី ដែល​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ ខាងលើ​នេះដែរ​)​។​

​ដូច្នេះ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នកដំណើរ ដែល​នៅ​មណ្ឌល​ទ័ពអាកាស​ទាំង ២៥​នាក់ ដែលមាន​ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​ស្ត្រី​ខាងលើនេះ តម្រូវ​ឲ្យ​នៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៩២​នាក់ ( ស្ត្រី ៦០​នាក់ និង​បុរស ២៣២​នាក់ )​។ ក្នុងនោះ ២៨៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ( បុរស​ជនជាតិខ្មែរ ៤​នាក់ ស្ត្រីជន​ជាតិខ្មែរ ២​នាក់ បុរស​ជនជាតិ​ប៉ូឡូញ ម្នាក់ បុរស​ជនជាតិ​បារាំង ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ម្នាក់ )៕​

អត្ថបទដែលជាប់ទាក់ទង
ខេត្តតាកែវ បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុង ស្រុក ដើម្បី​ងាយ​ទទួលយក​បញ្ហា​ប្រឈម ឬ​សំណូមពរ​នានា ពី​ពលរដ្ឋ​
ព័ត៌មានជាតិ
សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ប្រគល់​អង្ករ ថវិកា និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួង​ការងារ ណែនាំ ពី​នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​
ព័ត៌មានជាតិ
សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង ហ៊ុន កំសត់ នៅ​ក្នុងសម័យ​ខ្មែរក្រហម​
ព័ត៌មានជាតិ
រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី