(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតអាហារូបករណ៍អូស្ត្រាលី និងណូវែលហ្សេឡង់ ចំនួន ២៧នាក់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យានានា នៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់។




