(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញបើកប្រជុំផ្សព្វផ្សាយ លិខិតរបស់ក្រសួងមហាផ្ទៃ លេខ ២៩៧៦ ស.ជ.ណ ស្ដីពី ការបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ Officials Facebook Page របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការនគរបាល រាជធានី ខេត្ត និងអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីងាយទទួលយកបញ្ហាប្រឈម ឬសំណូមពរនានា ពីពលរដ្ឋ។
កិច្ចប្រជុំនៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃចន្ទនេះ ចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក លោកស្នងការរងនគរបាលខេត្ត លោកអធិការ អធិការរងនគរបាល ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕




