ក្រសួង​ការងារ ណែនាំ ពី​នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​លិខិត​ណែនាំ ស្តីពី នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​។ នោះ​គឺ​ចំពោះ​សមាគម ត្រូវមាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​។ ចំពោះ​អង្គការ​វិជ្ជាជីវៈ ត្រូវមាន​វិ​ញ្ញាប​ន​ប័ត្រ ចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ចំពោះ​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ដែលជា​សមាជិក​របស់​សមាគម ឬ​អង្គការ​វិជ្ជាជីវៈ ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតបញ្ជាក់​អំពី​មុខរបរ និង​ទីលំនៅ​បច្ចុប្បន្ន ដែល​ចេញ​ដោយ​អាជ្ញាធរ​រាជធានី​ខេត្ត តាម​នីតិវិធី​។​

​ក្រសួង​ការងារ បាន​បញ្ជាក់ថា ការផ្តល់​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស មិន​តម្រូវ​ឲ្យ​មាន​ការបង់​កម្រៃ​សេវា​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​ឯកភាពអនុញ្ញាតឲ្យពន្យារសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅប្រទេសថៃ ​ដោយឥតគិតថ្លៃ​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា អំពាវនាវ៦ចំណុច ​ក្នុងឱកាសជួបសំណេះសំណាល ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះ​ ​១ពាន់គ្រួសារ ​នៅស្រុកចំនួន៣ ក្នុងខេត្តបាត់ដំបង
ព័ត៌មានជាតិ
ព្រះមហាក្សត្រថ្លែងអំណរគុណ ​មហាមិត្តចិន ​ដែលបានផ្តល់ជំនួយសប្បុរសរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ
ព័ត៌មានជាតិ
រដ្ឋសភា ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន ៦ នៅ​ព្រឹក​ថ្ងៃទី​២​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ខេត្តតាកែវ បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុង ស្រុក ដើម្បី​ងាយ​ទទួលយក​បញ្ហា​ប្រឈម ឬ​សំណូមពរ​នានា ពី​ពលរដ្ឋ​
ព័ត៌មានជាតិ
សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ប្រគល់​អង្ករ ថវិកា និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី