(ស្វាយរៀង)៖ ដោយមើលឃើញថា គ្រឿងសំណង់នៅក្រុងបាវិតមានតម្រូវការច្រើនទើបក្រុមហ៊ុនសម្រេចចិត្ត បើកពង្រីកសាខាថ្មីនៅក្រុងបាវិត ដោយមានលោក ហួត សារិទ្ធ ជាម្ចាស់សាខា។ នេះបើតាមព័ត៌មានដែលក្រុមហ៊ុន ហ៊ួត ជា ផ្តល់ឲ្យអង្គភាព Swift News នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ។
ក្នុងកម្មវិធីនោះ មានតំណាងរបស់លោកឧកញ៉ា ហ៊ួត ជា គឺនាយកប្រតិបត្តិ លោក ឡុង ពិសិដ្ធ ឡើងកាត់ខ្សែបូរ ជាមួយតំណាងចែកចាយក្រុមហ៊ុនហ៊ួតជានៅក្រុងបាវិត និងមានកម្មវិធីចែកអំណោយដល់អ្នកក្រីក្រនៅក្នុងតំបន់នោះផងដែរ៕




