២​ថ្ងៃ ក្នុង​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​អុំទូក គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង ២៦​លើក បណ្តាល​ឲ្យ​ស្លាប់ ១១​នាក់ និង​របួស ៤០​នាក់​​
SWIFT NEWS ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ទូទាំងប្រទេស នៅ​ថ្ងៃ​ឈប់សម្រាក ២​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក គឺ​នៅ​ថ្ងៃទី​៣០ និង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក សរុប​ចំនួន ២៦​លើក បណ្តាល​ឲ្យ​ស្លាប់ ១១​នាក់ និង​របួស ៤០​នាក់​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​១ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៣​លើក បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ និង​របួស ២០​នាក់​។ អ្នកស្លាប់​ទាំង ៤​នាក់ គឺជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។​

​ដោយឡែក នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ត្រូវ​នឹង​ថ្ងៃបុណ្យ​អុំទូក ថ្ងៃទី​២ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ១៣​លើក បណ្តាល​ឲ្យ​ស្លាប់ ៧​នាក់ និង​របួស ២០​នាក់​។ អ្នកស្លាប់​ទាំង ៧​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។​

​សូម​រម្លឹកថា អំឡុងពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣​ថ្ងៃ កាលពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់ ៣៦​ករណី បណ្តាល​ឲ្យ​ស្លាប់ ១០​នាក់ និង​របួស ៧៧​នាក់​។ 

​ដោយឡែក ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦​នាក់ និង​របួស​សរុប ៦០​នាក់​។  

​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក កាលពី​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​០២-០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៣៩ លើក បណ្តាល​ឲ្យ​ស្លាប់ ២៥​នាក់ និង​រង​បួស ៤៥​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ
ព័ត៌មានជាតិ
ដឹង​ទេ​! តម្លៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​សណ្ឋាគារ អស់ ៨៨០ ដុល្លារ​!
ព័ត៌មានជាតិ
កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ទទួលបាន​ការលើកទឹកចិត្ត​ពី​មេបញ្ជាការ ក្រោយ​បំពេញបេសកកម្ម​សង្គ្រោះ​ពលរដ្ឋ​!
ព័ត៌មានជាតិ
ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួសជុល​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​រង​ការ​ខូច​ខាត​ដោយ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃ​ចន្ទ ស្អែក​នេះ រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម​
ព័ត៌មានជាតិ
ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ថ្ងៃ​អុំទូក​ទី​១ ភ្ញៀវទេសចរ ជាង ២០​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី