ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ថ្ងៃ​អុំទូក​ទី​១ ភ្ញៀវទេសចរ ជាង ២០​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងទេសចរណ៍​បានប្រកាសថា ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២៩ ខែតុលា និង​នៅ​ថ្ងៃទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​នឹង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ គឺ​រយៈពេល ២​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ ជាង ២០​ម៉ឺន​នាក់ បាន​ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ខេត្តសៀមរាប ទទួលបាន​អ្នកទេសចរ​ច្រើនជាងគេ​។​

​ក្រសួងទេសចរណ៍ បានប្រកាសថា រយៈពេល​ឈប់សម្រាក​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ផ្ទៃក្នុង ដែល​រួមមាន ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ដែល​បាន​ដើរ​កម្សាន្ត សរុប​មាន ២០៧,០១២​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ២០៣,៦២៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៣,៣៨៩​នាក់​។​

​ស្ថិតិ​របស់​ក្រសួងទេសចរណ៍ បង្ហាញថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖

* ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ចំនួន ៥៨,៧៩៧​នាក់​

* ខេត្តកំពត ទទួលបាន​ភ្ញៀវ​ចំនួន ២០,៧៧២​នាក់​

* ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវ​ចំនួន ១៨,៩២០​នាក់​

* ខេត្តកណ្តាល ទទួលបាន​ភ្ញៀវ​ចំនួន ១៤,៥៧៥​នាក់​

* ខេត្តកំពង់ស្ពឺ ទទួលបាន​ភ្ញៀវ​ចំនួន ១១,៩៤៨​នាក់​

* ខេត្តកោះកុង ទទួលបាន​ភ្ញៀវ​ចំនួន ៨,៩៦៦​នាក់​

* ខេត្តតាកែវ ទទួលបាន​ភ្ញៀវ​ចំនួន ៨,៦៣៨​នាក់​

* ខេត្តមណ្ឌលគិរី ទទួលបាន​ភ្ញៀវ​ចំនួន ៧,៧១៨​នាក់​

* ខេត្តបាត់ដំបង ទទួលបាន​ភ្ញៀវ​ចំនួន ៧,៦៨២​នាក់​

* រាជធានី​ភ្នំពេញ ទទួលបាន​ភ្ញៀវ​ចំនួន ៧,៤២៩​នាក់​។​

​ក្រសួងទេសចរណ៍ បាន​កត់សម្គាល់ថា ដោយ​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​បណ្តា​ខេត្ត ក៏​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក ដូច​រាល់​ឆ្នាំ និង​អាស្រ័យ​ដោយ​បញ្ហា​ទឹកជំនន់ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង មានការ​ថយចុះ ធៀប​ឆ្នាំមុន​។ 

​ក្រសួងទេសចរណ៍​បន្ថែ​ម​ថា បញ្ហា​ទឹកជំនន់ ក៏បាន​ធ្វើ​ឲ្យ​ការដើរ​កម្សាន្ត ទៅ​គោលដៅ​ទេសចរណ៍​មួយចំនួន មានការ​លំបាក ដូច​នៅ​តំបន់​ពាយព្យ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់​) ទទួលបាន​ភ្ញៀវ​ត្រឹម​ប្រមាណ ១៣,៣៧៤​នាក់ ស្មើ​តែ​ប្រមាណ ៦.៤៦% នៃ​ភ្ញៀវ​សរុប ខណៈដែល​តំបន់ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ក៏​ទទួលភ្ញៀវ​បានត្រឹមតែ​ប្រមាណ ៥៣,១៦៧​នាក់ ស្មើនឹង​ប្រមាណ ២៥.៦៣% នៃ​ភ្ញៀវ​សរុប​។​

​ប៉ុន្តែ​ទោះយ៉ាងណា ក្រសួងទេសចរណ៍ លើកឡើងថា ខេត្តសៀមរាប នៅតែ​ជា​គោលដៅ​ពេញនិយម ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ បាន​ប្រមាណ ២៨.៤០% នៃ​ភ្ញៀវ​សរុប ដែល​ភាគច្រើន បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា ក្នុង​ខេត្ត​ដូចជា តំបន់​ប្រាសាទអង្គរវត្ត ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា ជាដើម​។​

​ពាក់ព័ន្ធ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការ​អនុវត្តតាម​ប្រសាសន៍​ក្រើនរំលឹក របស់​សម្តេច​តេ​ជោ ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​ត្រូវ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​៕​


អត្ថបទដែលជាប់ទាក់ទង
អ្នកទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ធ្លាក់ចុះ​ជិត ៧៨% ក្នុង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២០ នេះ
ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ
ព័ត៌មានជាតិ
ដឹង​ទេ​! តម្លៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ នៅ​សណ្ឋាគារ អស់ ៨៨០ ដុល្លារ​!
ព័ត៌មានជាតិ
កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ទទួលបាន​ការលើកទឹកចិត្ត​ពី​មេបញ្ជាការ ក្រោយ​បំពេញបេសកកម្ម​សង្គ្រោះ​ពលរដ្ឋ​!
ព័ត៌មានជាតិ
ក្រសួង​ធនធានទឹក និង​ឧតុនិយម ជួសជុល​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​រង​ការ​ខូច​ខាត​ដោយ​ជំនន់​ទឹកភ្លៀង​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃ​ចន្ទ ស្អែក​នេះ រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី