(ភ្នំពេញ)៖ នាឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍ បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។
ក្រសួងទេសចរណ៍ អំពាវនាវអោយមូលដ្ឋានកត់ត្រាវត្តមានភ្ញៀវ ដោយប្រើប្រព័ន្ធគ្រប់គ្រងទិន្ន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ តាមប្រព័ន្ធ Telgram BOT៕



