(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចលុបចោល និងព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ិនធឺណេត ចំនួន ១៧ក្រុមហ៊ុន។ ក្នុងនោះ ១៦ក្រុមហ៊ុន ត្រូវបានក្រសួង សម្រេចលុបអាជ្ញាបណ្ណ និងក្រុមហ៊ុន ១ ត្រូវបានក្រសួងសម្រេចព្យួរអាជ្ញាបណ្ណ។
មូលហេតុ ដោយសារតែក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ិនធឺណេត ទាំង ១៧ក្រុមហ៊ុននេះ មានភាពអសកម្ម ដូចជា មិនមានសកម្មភាពអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបានធ្វើស្វ័យប្រកាសបង់ចំណូល និងកាតព្វកិច្ចផ្សេងៗ តាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងពុំបានផ្តល់ឯកសារបច្ចេកទេស ជាដើម។




