មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៉ូឡូញ ទើប​ធ្វើដំណើរ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩​តុលា​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៉ូឡូញ អាយុ ៤៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្តោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​ជន​ជាតិ​ប៉ូឡូញ​នេះ គឺ​វិជ្ជមាន​វិ​រុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥៤​នាក់ ( ស្រី ៣៦​នាក់ និង​កុមារ ២​នាក់ ) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិ​ប៉ូឡូញ អាយុ ៤៧​ឆ្នាំ ខាងលើ​។ រីឯ​អ្នកដំណើរ ចំនួន ៥៣​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៩​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ១៧​នាក់ សណ្ឋាគារ​មួយ​ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ១​នាក់ និង​នៅ​មណ្ឌល​កងទ័ពអាកាស ចំនួន ២៦​នាក់​។​

​គិត​មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨៦​នាក់​។ ក្នុងនោះ ២៨០​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៦​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់ បុរស​ជនជាតិខ្មែរ ២​នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ ស្ត្រី​ជនជាតិ​បារាំង ម្នាក់ និង​បុរស​ជនជាតិ​ប៉ូឡូញ ម្នាក់ )៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ ពន្យារពេល​នៃ​ការសង​ប្រាក់ និង​បន្ថយ​ការ​អត្រា​ការប្រាក់​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ក្រុមប្រឆាំង ដែល​ចង់​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន នា​ថ្ងៃទី​២៣​តុលា​!
ព័ត៌មានជាតិ
រថយន្តយោធា ២៩០​គ្រឿង ដែល​ទើប​ទិញ​ពី​ចិន កំពុង​បញ្ចេញ​មហិទ្ធិឫទ្ធិ ដោយ​ក្លាយជា​មធ្យោបាយ សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​គ្រោះទឹកជំនន់ នាពេលនេះ​
ព័ត៌មានជាតិ
ព្រឹក​ថ្ងៃទី​២៣ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១
ព័ត៌មានជាតិ
ជនរងគ្រោះ ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង មកដល់​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ កើនឡើង​ដល់ ៣៤​នាក់​ហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ផ្តើមសំណេះសំណាល ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី