(ភ្នំពេញ)៖ យោងតាមគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ បង្ហោះនៅយប់ថ្ងៃទី២០ ខែតុលានេះ អះអាងថា គ្រួសារបងស្រី រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានសរសេរថា Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅផ្ទះហើយ ដោយលែងសង្ឃឹមតទៅទៀតហើយ។
គួរបញ្ជាក់ថា Chef រិទ្ធី មានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែពេលនេះ ជំងឺរបស់គាត់បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងជា Chef នៅក្នុងកម្មវិធី Masterchef Cambodia បន្តទៀតដែរ៕





