ម្ចាស់សំបុត្រថ្លែងអំណរគុណសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព នឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងលិខិតមួយសន្លឹកដ៏សែនមានអត្ថន័យ ដែលពលរដ្ឋនៅក្នុងភូមិគោកកថិន ឃុំគោកកថិន ស្រុកថ្មពួក បានដាក់វិចខ្វប់ជាមួយបាយស្លឹកចេក ហើយចែកជូនកងទ័ព ដែលចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ដោយមានអត្ថន័យថា «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។

ក្រោយសំបុត្រនោះត្រូវបានចែកចាយយ៉ាងច្រើនោះ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យស្វែងរក អ្នកសរសេរលិខិតថ្លែងអំណរគុណដាក់ ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេក ជូនកងទ័ព ដែលចូលរួមប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដើម្បីផ្តល់ជូនរង្វាន់ពិសេស។

យោងតាមការបញ្ជាក់ពី កងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា ម្ចាស់លិខិតនោះត្រូវបានរកឃើញហើយ ម្ចាស់លិខិតនឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក៕

អត្ថបទដែលជាប់ទាក់ទង
ព្រឹក​ថ្ងៃទី​២៣ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១
ព័ត៌មានជាតិ
ជនរងគ្រោះ ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង មកដល់​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ កើនឡើង​ដល់ ៣៤​នាក់​ហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ផ្តើមសំណេះសំណាល ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៉ូឡូញ ទើប​ធ្វើដំណើរ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩​តុលា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
BREAKING NEWS: Chef រិទ្ធី ទទួលមរណភាពហើយមុននេះបន្តិច!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី