ឯកឧត្ដម ហ៊ុន ម៉ានី នាំអំណោយទទួលពីទូតសាធារណរដ្ឋប្រជាមានិតចិន ចែកជូនដល់ប្រជាពលរដ្ឋ៨០០គ្រួសារនៅភ្នំពេញ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ផ្តើមចេញពីស្មារតីនៃការចេះជួយគ្នាក្នុងគ្រាលំបាក ថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខណ្ឌដង្កោ ហើយបានជួបសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌របស់ស្ថានទូតចិន តាមរយៈ ស.ស.យ.ក. ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចលំនៅដ្ឋាន ហើយត្រូវបានអាជ្ញាធរជួយសង្គ្រោះ និងជម្លៀសមកកាន់ទីទួលសុវត្ថិភាព សរុបចំនួន៨០០ គ្រួសារ។ 

ខណៈដែលស្ថានភាពទឹកជំនន់មិនទាន់មានការថមថយ សកម្មភាពសប្បុរសធម៌ ពីសំណាក់សប្បុរសជនគ្រប់ទិសទី ជាពិសេស សមាជិក សមាជិកា ស.ស.យ.ក. បាន និងកំពុងបន្តកើតមានក្នុងគោលដៅដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាជនដែលរងគ្រោះ ក៏ដូចជាការគាំទ្រដល់អាជ្ញាធរដែលកំពុងប្រឹងប្រែងទាំងយប់ ទាំងថ្ងៃដើម្បីធានា និងរក្សាសុវត្ថិភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ជាពិសេសតំបន់ដែលរងការប៉ះពាល់ធ្ងន់ធ្ងរ។ 

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ទង្វើ និងទឹកចិត្តសប្បុរសធម៌ទាំងអស់ បានសបញ្ជាក់យ៉ាងច្បាស់នូវស្មារតីរបស់ប្រជាជនខ្មែរ ក្នុងនាមខ្មែរតែមួួយ ដែលចេះជួយគ្នាក្នុងគ្រាលំបាក»៕

អត្ថបទដែលជាប់ទាក់ទង
ជនរងគ្រោះ ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង មកដល់​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ កើនឡើង​ដល់ ៣៤​នាក់​ហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ចាប់ផ្តើមសំណេះសំណាល ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៉ូឡូញ ទើប​ធ្វើដំណើរ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩​តុលា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
BREAKING NEWS: Chef រិទ្ធី ទទួលមរណភាពហើយមុននេះបន្តិច!
ព័ត៌មានជាតិ
ម្ចាស់សំបុត្រថ្លែងអំណរគុណសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព នឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី