ធនាគារជាតិនៃកម្ពុជា ​ប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារ ​ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀលក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះមានកម្រិតទាបក៏ដោយ។ ជាក់ស្តែង អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ 

ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃឱ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០ លានដុល្លារអាមេរិក។ 

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះនឹងមានការចូលរួមពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់៕

អត្ថបទដែលជាប់ទាក់ទង
BREAKING NEWS: Chef រិទ្ធី ទទួលមរណភាពហើយមុននេះបន្តិច!
ព័ត៌មានជាតិ
ម្ចាស់សំបុត្រថ្លែងអំណរគុណសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព នឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក
ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី នាំអំណោយទទួលពីទូតសាធារណរដ្ឋប្រជាមានិតចិន ចែកជូនដល់ប្រជាពលរដ្ឋ៨០០គ្រួសារនៅភ្នំពេញ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណេ​ត ១៧ ក្រុមហ៊ុន​
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២១ ខែតុលា តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង ២៦​ម៉ឺន​នាក់ ត្រូវ​ជាង ៨៧% នៃ​ស្ថិតិ​ប៉ាន់ស្មាន​សរុបជាង ៣០ម៉ឺននាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី