គ​.​ជ​.​ប ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជាង ២៦​ម៉ឺន​នាក់ ត្រូវ​ជាង ៨៧% នៃ​ស្ថិតិ​ប៉ាន់ស្មាន​សរុបជាង ៣០ម៉ឺននាក់​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានប្រកាសថា ក្នុង​រយៈពេល ១៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-១៩ ខែតុលា ឆ្នាំ​២០២០ មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន ២៦១.៥៦៧​នាក់ ស្មើនឹង ៨៧,០៨% បើ​ធៀប​នឹង​ស្ថិតិ​ប៉ាន់ស្មាន សរុប​ចំនួន ៣០០.៣៩០​នាក់​។​

​គ​.​ជ​.​ប គូសបញ្ជាក់ថា នេះ​ជា​លទ្ធផល​ល្អប្រសើរ និង​គួរ​ឲ្យ​កោតសរសើរ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ ១៨​ឆ្នាំ អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត បាន​យ៉ាងច្រើន​កុះករ បើទោះបី​ប្រឈម​នឹង​ការ​រាតត្បាត​កូ​វីដ​១៩ និង​ជំនន់​ទឹកភ្លៀង​យ៉ាងណាក៏ដោយ​។​

​ក្នុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ រយៈពេល ១៩​ថ្ងៃនេះ គ​.​ជ​.​ប ក៏បាន​ប្រកាសថា អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន​សរុប ១៤៥.៦៧៨​នាក់​។ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ មាន​ចំនួន​សុ​រប ៩០.៧៤០​នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ ចូលក្នុង​ឃុំ​សង្កាត់​ថ្មី មាន​ចំនួន ៨៥.៥៤១​នាក់​។​

​គ​.​ជ​.​ប បានប្រកាសថា ចំពោះ​អ្នក​ដែល​ខកខាន​មិន​បានមក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំនេះ អាច​នឹងធ្វើ​បាន​នៅ​ឆ្នាំ​២០២១ តាមច្បាប់​តម្រូវ​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
BREAKING NEWS: Chef រិទ្ធី ទទួលមរណភាពហើយមុននេះបន្តិច!
ព័ត៌មានជាតិ
ម្ចាស់សំបុត្រថ្លែងអំណរគុណសរសេរដាក់ក្នុងបាយកញ្ចប់ខ្ទប់ស្លឹកចេកជូនកងទ័ព នឹងត្រូវអនុញ្ញាតឱ្យជួបសម្តេចតេជោនៅថ្ងៃស្អែក
ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី នាំអំណោយទទួលពីទូតសាធារណរដ្ឋប្រជាមានិតចិន ចែកជូនដល់ប្រជាពលរដ្ឋ៨០០គ្រួសារនៅភ្នំពេញ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណេ​ត ១៧ ក្រុមហ៊ុន​
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២១ ខែតុលា តាម​ប្រព័ន្ធ​វិ​ដេ​អូ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី