អភិបាលខេត្តសៀមរាប ជម្រុញឲ្យជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តតាមដាន ទោះបីទឹកអាងទំនប់ម្កាក់នៅស្រុកជីក្រែង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកអាងទំនប់ម្កាក់ ស្ថិតនៅភូមិខ្វាវ ឃុំគោកធ្លកលើ​ ស្រុកជីក្រែង ខេត្តសៀមរាប។

ឯកឧត្តម អភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមត្រូវតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់លាប់ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ននោះត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាព។ ម្យ៉ាងទៀត ត្រូវសហការជាមួយអាជ្ញាធរពាល់ព័ន្ធត្រៀមលក្ខណៈ ដើម្បីធ្វើការបើកទ្វារទឹកបញ្ជៀសការបាក់ទំនប់ ឬទឹកឡើងដល់កម្រិត។ ដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវត្រៀមជានិច្ចក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕


អត្ថបទដែលជាប់ទាក់ទង
Good News៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​
ព័ត៌មានជាតិ
​ទំនប់ទឹកវារីអគ្គិសនីកំចាយ ​ខេត្តកំពត នឹងត្រូវ​បើកទ្វាររំដោះទឹក អាចបង្កការលិចលំនៅឋាន​ តាមដងព្រែកកំពង់បាយ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះផ្តល់អំណោយដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែជ័យលាភីថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទៅ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០
ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ បន្តទទួលជំនួយជាអង្ករ និងទឹកបរិសុទ្ធពីក្រុមហ៊ុនឯកជន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០គ្រួសារ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី