អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែជ័យលាភីថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទៅ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ឧត្តរមានជ័យ)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវអាណាព្យាលគ្រប់រូប ត្រូវបង្កលក្ខណៈងាយស្រួលដល់កូន ដើម្បីរៀនសូត្រឲ្យក្លាយខ្លួនជាសិស្សពូកែ។

ការថ្លែងអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្ដម និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទៅ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងថា ការចូលរួមចំណែកពីសំណាក់អាណាព្យាលគ្រប់រូប ចំពោះការសិក្សារបស់កូនមានសារះសំខាន់ខ្លាំងណាស់។ ឯកឧត្ដមសង្កត់ធ្ងន់ថា ទោះបីកូនរៀនសូត្រពូកែនៅ សាលារៀន យ៉ាងណាក៏ដោយ បើត្រឡប់ដល់ផ្ទះវិញឪពុក ម្តាយឈ្លោះប្រកែកគ្នា ឬមានបញ្ហាផ្សេងៗទៀត ក៏ការសិក្សារបស់កូនមិនទទួលបានលទ្ធផលល្អដែរ ដូច្នេះសូមអាណាព្យាបាលគ្រប់រូប ចូលរួមចំណែកលើកទឹកចិត្តដល់កូន តាមរយៈសកម្មភាពនានា ដើម្បីឲ្យកូនក្លាយខ្លួនជាសិស្សពូកែ។

ឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់សិស្សានុសិស្សដែលទទួលបានជយ័លាភីនៅពេលនេះ ត្រូវខិតខំសិក្សាមុខវិជ្ជាផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពយើងឲ្យកាន់តែពូកែ ថែមទៀត។

ឯកឧត្ដមលើកជាឧទាហរណ៍ថា «ពេលនេះយើងមានមាន់មួយក្បាលទោះយកទៅធ្វើម្ហូបអ្វីក៍មិនសូវឆ្ងាញ់ដែរ បើយើងមិនមានគ្រឿងគ្រៅគ្រប់គ្រាន់នោះ ចំពោះការសិក្សាក៍ដូច្នេះដែរ យើងរៀនពូកែតែ១ឫ២មុខវិជ្ជា តើធ្វើម្តេចយើងអាចប្រឡងជាប់សិស្សឆ្នើមបាន?»។

ស្របពេលនឹងការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ជិតចូលមកដល់ ឯកឧត្ដមអភិបាលខេត្ត ប៉ែន កុសល្យ បានអំពាវនាវឲ្យម្ចាស់ផ្ទះសំណាក់ឬសណ្ឋាគារនៅក្នុងខេត្ត កុំតម្លើងថ្លៃឈ្នួល ហើយឯកឧត្ដមនឹងរៀបចំរង្វាន់លើកទឹកចិត្តសម្រាប់អ្នកជាប់និទ្ទេស A ផងដែរ។ ឯកឧត្ដមអភិបាលខេត្ត បានប្រកាសជាសាធារណៈជម្រាបជូនលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកអប់រំថា ការតែងតាំងមន្ត្រីគឺមិនអស់លុយនោះទេ បើខាងណាយកលុយសូមប្រាប់ឯកឧត្ដមមកចុះ៕

អត្ថបទដែលជាប់ទាក់ទង
បាតុករថៃនៅតែប្រមូលផ្តុំគ្នា នៅកណ្តាលក្រុងបាងកក ទោះបីម្សិលមិញនេះឈានដល់ការបាញ់ទឹកបំបែកហ្វូងបាតុករក៏ដោយ
ព័ត៌មានជាតិ
អាជ្ញាធរថៃ ឈានដល់ការប្រើប្រាស់ឡានទឹកបាញ់បំបែកហ្វូងបាតុករ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់បំផុត ក្នុងនាម​យើង​ជា​ខ្មែរ​
ព័ត៌មានជាតិ
Good News៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​
ព័ត៌មានជាតិ
​ទំនប់ទឹកវារីអគ្គិសនីកំចាយ ​ខេត្តកំពត នឹងត្រូវ​បើកទ្វាររំដោះទឹក អាចបង្កការលិចលំនៅឋាន​ តាមដងព្រែកកំពង់បាយ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះផ្តល់អំណោយដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី