Good News៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា  

​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ បាន​បន្ត​ស្រក​ចុះ​។ ក្នុងនោះ ធៀប​នឹង​កម្ពស់​ទឹកស្ទឹង​អតិបរមា កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ទឹកស្ទឹង​ព្រែក​ត្នោត បាន​ស្រក​ចុះ ដូចខាងក្រោម​៖

- នៅ​សំណង់​ទ្វារ​ទឹក ៧​មករា ស្រក​ចុះ ០,៧០​ម៉ែត្រ​

- នៅ​តំបន់​ចាប់ពី​ផ្លូវជាតិ​លេខ​៣ ដល់​ស្ពាន​សាក់​សំពៅ ស្រក​ចុះ ០,៨០​ម៉ែត្រ​

- នៅ​តំបន់​ចាប់ពី​វត្ត​សាក់​សំពៅ ដល់​ស្ពាន​ស្ទឹង​ព្រែក​ជ្រៃ ស្រក​ចុះ​ពី ០,៩០-១,១០​ម៉ែត្រ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា គិត​ត្រឹម​ពី​ពេលព្រឹក​វេលា​ម៉ោង ៧:០០ ដល់​វេលា​ថ្ងៃត្រង់​ម៉ោង ១២:០០ នេះ គឺ​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​ស្រក​ចុះ​បន្ថែម ០,១៤​ម៉ែត្រ ដោយសារ​បរិមាណ​លំហូរ​ទឹក​មកពី​ប្រភព​ខាងលើ (​រលាំង​ជ្រៃ​) បាន​ថមថយ​ចុះ និង​មិនមាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​បន្ថែមថា កម្ពស់​ទឹក​នៅ​សំណង់​ទ្វារ​ទឹក ៧​មករា នាពេលនេះ គឺ​កម្រិត​កម្ពស់​ទ្វារ​ទឹក​ខាងមុខ ៥,៩៦ ម៉ែត្រ ហូ​រលើ​ទំនប់​បង្ហៀរ​កម្ពស់ ១,១៦ ម៉ែត្រ កម្ពស់​ទ្វារ​ទឹក​ក្រោយ ៨,៨២ ម៉ែត្រ​៕​

អត្ថបទដែលជាប់ទាក់ទង
កត់ទុក! ​លេខទូរស័ព្ទប្រចាំការ ២៤ម៉ោង ​សម្រាប់ដោះស្រាយបញ្ហាទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា ជួបសំណេះសំណាល ​និងប្រគល់អំណោយជូនគ្រួសារយុទ្ធជនពលី ​និងមរណៈ ១១១គ្រួសារ នៅស្រុកស៊ីធរកណ្តាល​
ព័ត៌មានជាតិ
សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ទាន់ចំនួន ១០ម៉ឺន​ដុល្លារ ​ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា
ព័ត៌មានជាតិ
បាតុករថៃនៅតែប្រមូលផ្តុំគ្នា នៅកណ្តាលក្រុងបាងកក ទោះបីម្សិលមិញនេះឈានដល់ការបាញ់ទឹកបំបែកហ្វូងបាតុករក៏ដោយ
ព័ត៌មានជាតិ
អាជ្ញាធរថៃ ឈានដល់ការប្រើប្រាស់ឡានទឹកបាញ់បំបែកហ្វូងបាតុករ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់បំផុត ក្នុងនាម​យើង​ជា​ខ្មែរ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី