អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រូវបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០គ្រួសារ​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ខេត្តកណ្តាល)៖ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកអង្គស្នួុល អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០ គ្រួសារ មកពីភូមិចំនួន០៧ ក្នុងភូមិសាស្រ្តឃុំព្រៃពួច ក្នុងនោះមានភូមិប្រមរ ភូមិត្រពាំងរាំង ភូមិព្រៃមាន ភូមិពាម ភូមិទ្រា និងភូមិទួលសាលា ក្នុងស្រុកអង្គស្នួលមកទីទួលសុវត្ថិភាព។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាច ព្រោះថាអាជ្ញាធរខេត្តមិនបណ្ដោយ ឬទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុកអង្គស្នួល និងកងកំលាំងទាំងបី ត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការជន់លិច មករកទីទួលសុវត្ថិភាព។ ហើយទីទួលសុវត្ថិភាពនេះ ត្រូវត្រៀមនៅអាហារគ្រប់គ្រាន់ មានទឹកស្អាត មានថ្នាំពេទ្យ និងសម្ភារៈសម្រាប់ស្នាក់នៅផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តកណ្តាល បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងព្រែកត្នោត និងរងប៉ះពាល់ ក្នុងនោះស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕ ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ការជួយ​គ្នា ក្នុង​គ្រា​មាន​អាសន្ន គឺជា​រឿង​សំខាន់បំផុត ក្នុងនាម​យើង​ជា​ខ្មែរ​
ព័ត៌មានជាតិ
Good News៖ ស្ថានភាព​កម្ពស់​ទឹក​នៅ​បណ្តោយ​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​បន្ថែម នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​
ព័ត៌មានជាតិ
​ទំនប់ទឹកវារីអគ្គិសនីកំចាយ ​ខេត្តកំពត នឹងត្រូវ​បើកទ្វាររំដោះទឹក អាចបង្កការលិចលំនៅឋាន​ តាមដងព្រែកកំពង់បាយ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះផ្តល់អំណោយដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ព័ត៌មានជាតិ
អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែជ័យលាភីថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យាថ្នាក់ទៅ៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ២០២០
ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ បន្តទទួលជំនួយជាអង្ករ និងទឹកបរិសុទ្ធពីក្រុមហ៊ុនឯកជន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី