យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រយោធា ២គ្រឿងបានបុកគ្នា នៅអាហ្វហ្គានីស្ថាន​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រកងទ័ពអាកាសអាហ្វហ្គានីស្ថាន ២គ្រឿងបានបុកគ្នា នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ ឧប្បត្តិហេតុនេះបានកើតឡើងនៅកណ្ដាលអធ្រាត្រនាថ្ងៃអង្គារ នៅក្នុងស្រុក Nawa ភាគនិរតីនៃទីក្រុង Lashkar Gah។

ទីក្រុងនេះគឺជាកន្លែងនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីក្រុមតាលីបង់រាប់រយនាក់ ដែលមកពីខេត្តជិតខាងចំនួនពីរ បានចូលរួមជាមួយពួកសកម្មប្រយុទ្ធក្នុងតំបន់ និងបានព្យាយាមដណ្ដើមយកទីក្រុង Lashkar Gah។

សូមរំលឹកថា កាលពីថ្ងៃទី ២៤ ខែកញ្ញា ឧទ្ធម្ភាគចក្រប្រយុទ្ធរបស់ កងទ័ពអាកាសអាហ្វហ្គានីស្ថាន មួយគ្រឿងបានធ្លាក់ដោយសារតែបញ្ហាផ្នែកបច្ចេកទេស នៅខេត្ត Baghlan បានសម្លាប់អ្នកបើកយន្តហោះ ២ នាក់៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី