ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់កងទ័ពឱ្យផ្ដោតលើការត្រៀមខ្លួនសម្រាប់សង្រ្គាម​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវដល់កងទ័ពឱ្យបង្កើនការតាំងចិត្ត និងប្រមូលផ្ដុំថាមពល ដោយផ្ដោតលើការត្រៀមខ្លួនសម្រាប់សង្រ្គាម។ នេះបើតាមការដកស្រង់ព័ត៌មានពី CNN នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

ការថ្លែងនេះត្រូវបានធ្វើឡើងបន្ទាប់ពី លោក ស៊ី បំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានកងម៉ារីន នៃកងទ័ពរំដោះប្រជាជនចិនក្នុងទីក្រុង ឆាវចូវ ស្ថិតខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិន លោកក៏បានណែនាំឱ្យកងទ័ពចិនទាំងអស់ រក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ភាពស្មោះត្រង់បរិសុទ្ធ និងគួរឱ្យទុកចិត្តបំផុត។

ខណៈដំណើរទស្សនកិច្ចយោធា បានកើតឡើងនៅពេលដែលភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយមានការខ្វែងគំនិតគ្នាលើកោះតៃវ៉ាន់ និងជំងឺឆ្លងរាតត្បាតដែលបង្កឱ្យមានការបែកបាក់គ្នាយ៉ាងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង៕

អត្ថបទដែលជាប់ទាក់ទង
សមាគមមិត្តភាពថៃ-កម្ពុជា ផ្តល់អំណោយជូនស្ថានទូតកម្ពុជា ​ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា ​ពិសេសជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់​
អន្តរជាតិ
អ្នកស្ម័គ្រចិត្តប្រេស៊ីលម្នាក់បាត់បង់ជីវិត ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស
អន្តរជាតិ
រុស្ស៊ី នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន នៅដើមខែវិច្ឆិកាខាងមុខនេះ
អន្តរជាតិ
ក្រុមអ្នកតវ៉ា ទុកពេលឱ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ៣ថ្ងៃដើម្បីលាលែងពីតំណែង
អន្តរជាតិ
ផ្លូវជាតិលេខ៥១ កំពុងទទួលការគំរាមកំហែងពីទឹកជំនន់
អន្តរជាតិ
កូនប្រុសអាយុ១៤ឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឆ្លងកូវីដ-១៩
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី