សេដ្ឋវិទូអាមេរិក២រូប​ បានទទួលរង្វាន់ណូបែលឆ្នាំ២០២០​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ រាជបណ្ឌិត្យ​សភាវិទ្យាសាស្ត្រ​ស៊ុយអ៊ែត​ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពានរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ២០២០ ត្រូវបានប្រគល់ជូនសេដ្ឋវិទូសហរដ្ឋអាមេរិកលោក Paul R. Milgrom និងលោក Robert B. Wilson សម្រាប់ជាការកោតសរសើរចំពោះពួកគេក្នុងការកែលម្អទ្រឹស្តីនៃការដេញថ្លៃ និងការបង្កើតទំរង់ថ្មីនៃការដេញថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រ​ស៊ុយអ៊ែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ​ជ័យលាភី​ពាន​​រង្វាន់​ណូបែល​ពីររូប​បាន​សិក្សា​ស្រាវ​ជ្រាវ​ពី​វិធី​ប្រតិបត្តិការ​នៃ​ការដេញថ្លៃ ​ហើយ​បាន​បង្កើតទម្រង់​ដេញ​ថ្លៃ​បែប​ថ្មី​តាម​ការពិនិត្យអង្កេត​យ៉ាង​ស៊ីជម្រៅ​សម្រាប់​ទំនិញ​និង​សេវាកម្ម​ដែល​ពិបាកលក់​តាម​វិធី​ប្រពៃណី។ ​

ការរកឃើញ​និង​លទ្ធផល​ស្រាវជ្រាវ​របស់​ពួកគេ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកទិញ ​អ្នកលក់​និង​អ្នក​បង់​ពន្ធ​នៅទូទាំង​ពិភពលោក។​ យ៉ាងណាមិញពិធីប្រគល់ពានរង្វានណូបែលនៅឆ្នាំ២០២០នេះមិនត្រូវបានប្រារព្ធទេ ដោយសារតែបញ្ហាកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី