រុស្ស៊ី នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន នៅដើមខែវិច្ឆិកាខាងមុខនេះ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ មន្រ្តីសុខភាពរុស្ស៊ី បានឱ្យដឹងថារុស្សីនឹងចាប់ផ្តើមផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya ឱ្យពលរដ្ឋខ្លួននៅដើមខែវិច្ឆិកាខាងមុខនេះ បើទោះបីជាមានការព្រួយបារម្ភរបស់អ្នកជំនាញមួយចំនួន អំពីសុវត្ថិភាពរបស់វ៉ាក់សាំងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

ប្រភពបានឱ្យដឹងថាវ៉ាក់សាំងនឹងត្រូវផ្តល់ឱ្យវេជ្ជបណ្ឌិត និងគ្រូបង្រៀន ហើយពលរដ្ឋឯទៀត នឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ពីនោះ។

សូមរំលឹកឡើងថា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តវ៉ាក់សាំងនេះកាលពីខែសីហា ហើយវាត្រូវបានគេដាក់ឈ្មោះថា «Sputnik V»។ បច្ចុប្បន្នមានមនុស្សប្រមាណ ៤ ម៉ឺននាក់ កំពុងចូលរួមក្នុងដំណើរការសាកល្បងទី៣ ឬដំណាក់កាលចុងក្រោយរបស់វ៉ាក់សាំងនេះ ខណៈក្រុមហ៊ុនក៏កំពុងពង្រីកការផលិត។

ស្របពេលប្រទេសរុស្ស៊ី មានការបេជ្តាចិត្តផ្តល់វ៉ាក់សាំងនេះដល់ប្រជាជាតិដទៃទៀតក្តី អ្នកជំនាញមួយចំនួននៅរុស្សីផ្ទាល់បានសម្ដែងការព្រួយបារម្ភ ហើយបាននិយាយថា មិនចាំបាច់ប្រញាប់ផលិតវាឡើងទាំងដែលមិនទាន់បញ្ចប់ការសាកល្បងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង
វីរបុរស​ប្រេ​ស៊ី​ល និងក្លឹប Barcelona លោក Ronaldinho ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
នាយករដ្ឋមន្រ្តី ប្រទេសប៊ុលហ្គារី ឆ្លងជំងឺកូវីដ-១៩
អន្តរជាតិ
៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមនៅប្រទេសថៃ
អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តប្រជាជនចិន ដែលជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក
អន្តរជាតិ
សមាគមមិត្តភាពថៃ-កម្ពុជា ផ្តល់អំណោយជូនស្ថានទូតកម្ពុជា ​ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា ​ពិសេសជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់​
អន្តរជាតិ
អ្នកស្ម័គ្រចិត្តប្រេស៊ីលម្នាក់បាត់បង់ជីវិត ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី