កូនប្រុសអាយុ១៤ឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឆ្លងកូវីដ-១៩​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(វ៉ាស៊ីនតោន)៖ កូនប្រុសអាយុ១៤ឆ្នាំរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺ បារ៉ុន ត្រាំ បានឆ្លងកូវីដ-១៩ ប៉ុន្តែមិនមានអការៈរោគអ្វីបង្ហាញចេញមកនៅឡើយ នេះបើយោងតាមការប្រកាសរបស់ជំទាវទី ១ នៃសហរដ្ឋអាមេរិកលោកស្រី មេឡានៀ ត្រាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកស្រី មេឡានៀ ត្រាំ បាននិយាយថា «សំណាងដែលគាត់ជាក្មេងជំទង់ហើយមិនមានរោគសញ្ញាអ្វីនោះទេ»។ ជាមួយគ្នានោះផងដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលលោកចាកចេញពីសេតវិមានសម្រាប់ការធ្វើយុទ្ធនាការមួយទៅកាន់រដ្ឋ Iowa ថាកូនប្រុសរបស់់លោកគឺមិនមានអ្វីគួរឱ្យបារម្ភនោះទេ។

សូមរំលឹកថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ត្រូវបានរកឃើញថាបានឆ្លងជំងឺ​កូវីដ១៩ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអាការៈជំងឺរបស់លោកស្រី មេឡានៀ ត្រាំ គឺស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ ខណៈលោក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យអះអាងថាបានព្យាបាលជាសះស្បើយ៕

អត្ថបទដែលជាប់ទាក់ទង
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តប្រជាជនចិន ដែលជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំងនឹង​ការឈ្លានពាន​របស់​អាមេរិក
អន្តរជាតិ
សមាគមមិត្តភាពថៃ-កម្ពុជា ផ្តល់អំណោយជូនស្ថានទូតកម្ពុជា ​ដើម្បីប្រើប្រាស់ក្នុងកម្មវិធីសប្បុរធម៌នានា ​ពិសេសជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់​
អន្តរជាតិ
អ្នកស្ម័គ្រចិត្តប្រេស៊ីលម្នាក់បាត់បង់ជីវិត ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស
អន្តរជាតិ
រុស្ស៊ី នឹងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋខ្លួន នៅដើមខែវិច្ឆិកាខាងមុខនេះ
អន្តរជាតិ
ក្រុមអ្នកតវ៉ា ទុកពេលឱ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ៣ថ្ងៃដើម្បីលាលែងពីតំណែង
អន្តរជាតិ
ផ្លូវជាតិលេខ៥១ កំពុងទទួលការគំរាមកំហែងពីទឹកជំនន់
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី