(សហរដ្ឋអាមេរិក)៖ អង្គបោះឆ្នោត នៅថ្ងៃច័ន្ទ (វេលានៅសហរដ្ឋអាមេរិក) បានបោះឆ្នោតជ្រើសរើសលោកJoe Biden មកពីគណបក្សប្រជាធិបតេយ្យ ជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០៦ ដែលជាជ័យជម្នះមួយព្រោះបេក្ខជនប្រធានាធិបតីម្នាក់ត្រូវការអង្គបោះឆ្នោតចំនួន ២៧០ ដើម្បីឈ្នះ។
នៅព្រឹកថ្ងៃដដែល អង្គបោះឆ្នោតក្នុងរដ្ឋ Swing states ដែលមាន Arizona, Georgia, Michigan, Nevada, Pennsylvania និង Wisconsin ក៏បានបោះឆ្នោតអោយលោក Biden ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ៕



